ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កើតហេតុ

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កើតហេតុ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត​បណ្តោយ​ផ្លូវ២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2352 រីឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AL-1623។

ស្ត្រី​រងគ្រោះ​ឈ្មោះ ឡុង សែន អាយុ៤០ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត ភូមិ​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម។

មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ខាងលើ ជិះ​គ្នា​បីនាក់ មាន​ស្រី២នាក់ និង​ប្រុស​ជា​អ្នក​ឌុប ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​អង្គ​តា​មិញ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ស្តុ​ប​អង្គ​តា​មិញ ក៏បាន​បើក​ឡើង​ផ្លូវ២០០៤ បត់​ឆ្វេង​សំដៅទៅ​ផ្លូវ សហព័ន្ធ​រុស្សី តែ​គ្រាន់តែ​ឡើង​ផ្លូវ២០០៤បាន​បន្តិច ក៏​ស្រាប់តែ​រថយន្ត​ខាងលើ​បើក តាម​បណ្តោយ​ផ្លូវ២០០៤ ក្នុងទិសដៅ​ពី លិចទៅ​កើត បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ដែល​ជិះ​នៅ​ខាងក្រោយ​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។
ភ្លាមៗនោះ អ្នកបើករថយន្ត​បាន​បើកទ្វារ​រថយន្ត​ចុះ​គេចខ្លួន​បាត់ស្រមោល។ បើតាម​ការ​ឲ្យ​ដឹង​ពី​ប្អូន​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ឡុង ផាន់​នី បងស្រី​របស់​នាង​ដែល​ស្លាប់​នេះ ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​ម្នាក់​អាយុ១៦ឆ្នាំ​ផងដែរ ៕

2017-02-22_06.48.14 fn-2017-02-22-11-36-54-1 fn-2017-02-22-11-36-54-3 IMG_20170222_064400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya