ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » តុលាការ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​មេខ្លោង​គ្រឿងញៀន ថាវ ថា​វី ដាក់ពន្ធនាគារ​ចំនួន២០ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន

តុលាការ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​មេខ្លោង​គ្រឿងញៀន ថាវ ថា​វី ដាក់ពន្ធនាគារ​ចំនួន២០ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ ចាន់ សុភ័ក្ត្រ និង​ឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារ​ក្នុងម្នាក់២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន៤០លាន​រៀល។ ក្នុងនោះ​លោក​ចៅក្រម កោ វណ្ឌី ក៏បាន​ផ្តន្ទាទោស​ឈ្មោះ ថាវ ថា​វី ដាក់ពន្ធនាគារ២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់៤០លាន​រៀល​ផងដែរ ហើយ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ថាវ ថា​វី យកមកអនុវត្ត​ទោស​តាមច្បាប់។

កន្លងទៅ​មេខ្លោង​គ្រឿងញៀន ថាវ ថា​វី ធ្លាប់​ត្រូវបាន​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ដោះលែង រួច​ត្រូវបាន​ចាប់​មកវិញ តែ​ក្រោយមកទៀត ត្រូវ​តុលាការ​ផ្តន្ទាទោស​តម្រឹម​ដោះលែង​វិញ​ដដែល។

តុលាការ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​មេខ្លោង​គ្រឿងញៀន ថាវ ថា​វី ដាក់ពន្ធនាគារ​ចំនួន២០ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម ព្រមទាំង​សកម្មភាព​ជួញដូរ​គ្រឿងញៀនផ្សេងៗទៀត។

មន្ត្រីជាន់ខ្ពស់​ម្នាក់ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​លួច​បង្ហើប​ថា បច្ចុប្បន្ននេះ មេខ្លោង​គ្រឿងញៀន ថាវ ថា​វី ក៏បាន និង​កំពុង​ធ្វើ​សកម្មភាព ប៉ាវ​ផ្តាច់​ចែកចាយ​គ្រឿងញៀន នៅ​តំបន់​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ​ផងដែរ តាមរយៈ​ការប្រើ​បក្ខពួក និង​ដៃជើង​របស់គេ តែ​សមត្ថកិច្ច​មិនដែល​ចាប់បាន​នោះឡើយ៕

fn-2017-02-22-09-51-57-0.png

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya