ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន និង​ម៉ូតូ​យ​គ្រឿង បណ្ដាល​ឲ្យ​របួសធ្ងន់៣នាក់ និង​ស្រាល២នាក់

ឡាន​បុក​ឡាន និង​ម៉ូតូ​យ​គ្រឿង បណ្ដាល​ឲ្យ​របួសធ្ងន់៣នាក់ និង​ស្រាល២នាក់

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា០១និង៣០នាទី​រំលងអធ្រាត្រ ឈានចូល២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ខាងមុខ​អនុវិទ្យាល័យ​ចតុមុខ តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី២នាក់​ជិះ​ម៉ូតូ​ម៉ាក I con ពណ៍​ផ្កាឈូក ពាក់​ស្លាក​លេខ កណ្ដាល 1I-7335 និង​រថយន្ដ​ម៉ាក Visto ពណ៍​លឿន ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8530 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត្ដម​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​ជាមួយ​ម៉ូតូ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ដ​សេរី​ទំនើប​ចំនួន៣គ្រឿង​បើក​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​មកពី​ក្រោយ​ហើយ​ក្នុងនោះ​មាន​រថយន្ដ​ម៉ាក BENTLEY ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-3333 បើក​ដោយ​បុរស​ជនជាតិ​ចិន​បីនាក់​និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា​ក្នុងស្ថានភាព​ស្រវឹងស្រា បានមក​បុក​ម៉ូតូ​និង​រថយន្ដ visto ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​នារី​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​រងរបួស​ធ្ងន់ ។ ចំណែក​ម្ចាស់​រថយន្ដ​Visto រងរបួស​ស្រាល ឬ​ឯ​រថយន្ដ​បង្ក​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក​គល់ឈើ​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​ណ៍​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​បាក់​មួយ​ដើម​អូស​ជិត១០០ម៉ែត្រ​ទើប​អស់​ល្បឿន​ទៅមុខ​លែងរួច ។

ក្រោ​ពី​បង្កហេតុ​អ្នកជិះ​នៅក្នុងរ​យន្ដ​បង្ក​ពីរ​នាក់ មាន​នារី​ម្នាក់​និង​បុរស់​ម្នាក់​ដែល​មិន​រងរបួស​បាន​ឡើង​ជិះ​រថយន្ដ​មួយគ្រឿង​ទៀត​គេចខ្លួនបាត់​និង​ពីរ​នាក់​ទៀត​រងរបួស​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាមួយ​ជនរងគ្រោះភ្លាមៗ ៕aer-2-768x432 aer-3-768x432 aer-4-768x432 aer-5-768x432 aer-7-768x432

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya