ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ សព​បុរស​ម្នាក់ ដេកស្លាប់លើជ្រាំ​ង​ទន្លេ ជិតគល់ស្ពានទន្លេមេគង្គ

ប្រទះឃើញ សព​បុរស​ម្នាក់ ដេកស្លាប់លើជ្រាំ​ង​ទន្លេ ជិតគល់ស្ពានទន្លេមេគង្គ

ស្ទឹងត្រែង៖នៅ​រសៀល​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រទះឃើញ​សព​បុរស​ម្នាក់ ដេកស្លាប់​លើ​ជ្រាំងទន្លេ ជិត​គល់ស្ពាន​ទន្លេមេគង្គ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ពលរដ្ឋ​រាប់សិប​នាក់ នាំគ្នា​ចោមរោម​មើល ត្រង់ចំណុច​ជ្រាំងទន្លេរ​មេគង្គ ទល់មុខ​វត្ត​ព្រះអង្គ​ធំ ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

បុរសរងគ្រោះ​អាច នឹង​ស្រវឹងស្រា រឺក៏​អាច​នឹង​ខ្យល់គរ ផង​ក៏​មិនដឹង ទើប​រអិល​ជើង​ដួល​បោក​ក្បាល​ទៅនឹង កំពុងដ​រ៍ ដែល​នៅក្បែរនោះ​ស្លាប់។

ជនរងគ្រោះ​មាន​ម្បុ​រ​ខ្មៅ​ស្រអែម អាយុ​ប្រហែលជា​ខ្ទង់៣០ឆ្នាំ​ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ពាក់អាវ​ក្រឡា​ការ៉ូ ដៃ​វែង ពណ៌​ស ព្រមទាំង​មួក ខ្ទឹម​មួយថង់ និង លុយ​ខ្មែរ​មួយចំនួន​ផងដែរ។ មកទល់ពេលនេះ សព​ជនរងគ្រោះ​នៅ​មិនទាន់មាន​អ្នកណា ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ៕

CH-00422 CH-00423 CH-00424

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya