ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » កូន​លា​ម៉ែ​ហើយ លា​រហូត កូន​ចិត្តដាច់​ណាស់

កូន​លា​ម៉ែ​ហើយ លា​រហូត កូន​ចិត្តដាច់​ណាស់

ភ្នំពេញ ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង១៥នាទី​យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ២៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។

យុវជន​រងគ្រោះ​ឈ្មោះ ចេង មករា ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប មាន​ទីលំនៅ​កន្លែងកើតហេតុ ។ យុវជន​រងគ្រោះ​បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ​តែ៣នាក់ ដោយ​ម្តាយ និង​ឪពុក​ជា​អ្នកលក់ដូរ​នៅ​ផ្សារ​ច្បារអំពៅ ។ នៅវេលា​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​សួរ​កូន ចង់ដឹងថា នៅផ្ទះ ឬ​អត់ ប៉ុន្តែ​ទូរស័ព្ទ​ទៅ​ជាង២០ដង កូនប្រុស​មិន​ទទួល​សោះ ។ ដោយ​ចម្លែក​ចិត្ត​ពេក ស្ត្រី​ជា​ម្តាយ និង​ឪពុក​បានមក​ផ្ទះ​មើល ក៏​ឃើញ​ផ្ទះ​ត្រូវ​ចាក់សោ​ពី​ខាងក្នុង ។ ភ្លាមៗនោះ​ក៏​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​កាត់​សោ​ទ្វារ លុះ​ពេល​កាត់​រួច ក៏​ដើរ​ចូលទៅ​បន្ទប់​កូនប្រុស តែ​បន្ទប់​ចាក់សោ​ពី​ក្នុង​ទៀត ប៉ុន្តែ​ដោយ​ស្ត្រី​ជា​ម្តាយ​មាន​កូនសោ​បន្ទប់​ក៏​ចាក់​ចូលទៅ​មើល ស្រាប់តែ​ឃើញ​កូនប្រុស​ចង.ក​នឹង​កូនកន្សែង​ជាប់​នឹង​ចម្រឹង​មាត់​បង្អួច​ស្លាប់បាត់​បាត់ទៅហើយ ដោយ​គ្រាន់តែ​បាន​បន្សល់ទុក​សំបុត្រ១ច្បាប់ សរសេរថា «លុយ​ជំពាក់​គេ៤០០០ដុល្លារ លោកអ្នក​មានគុណ​ទាំង២មិនបាច់​សង​គេ​ទេ ទុក​ឲ្យ​កូន​ជា​អ្នកដោះស្រាយ» ។

បន្ទាប់ពី​រកឃើញ​មាន​លិខិត​ផ្តែផ្តាំ​ចុងក្រោយ​របស់​យុវជន​រងគ្រោះ​រួចមក សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជនរងគ្រោះ​អាច​ជំពាក់​លុយ​នរណាម្នាក់​ចំនួន៤០០០ដុល្លារ ហើយ​គ្មាន​លុយ​សង​គេ លុះ​ពេល​ឪពុកម្តាយ​ខ្លួន ដឹង ដោយ​មិន​ចង់​ឲ្យ​មានការ​លំបាក​ដល់​អ្នក​មានគុណ​ទាំង២ ក៏​សម្រេច​បញ្ចប់ជីវិត​ដោយ​បែបនេះ​តែម្តងទៅ ដើម្បី​បញ្ចប់​បំណុល​ដែល​ជំពាក់​គេ ចៀសវៀង​ម្តាយ​ឪពុក​ពិបាក​ទូល​រែក​រកលុយ​សង​ជំនួស​ខ្លួន ៕1aea35c4-b3af-4c36-9b65-79c3c5c0d8f0 3f07182b-99ce-48f9-af26-d7a995777379

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya