ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ?

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ?

ខេត្តកំពង់ធំ ៖ ពាក្យបណ្តឹង​របស់​នាយ, នាយរង និង​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ស្នើ​រក​កិច្ច​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ករណី​ស្នងការ​នគរបាល​ខេត្ត​នេះ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ ។ ពាក្យបណ្តឹង​ដែលមាន​ស្នាម​មេដៃ​នាយ, នាយរង និង​មន្ត្រីនគរបាល​ផង ចុះ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ មិនអាច​អត់ឱន​ឲ្យ​បាន ។

ពួកគេ​បានសរសេរថា លោក ជូ សំអាន ស្នងការ​នគរបាល និង​លោក​វរៈសេនីយ៍ឯក អ៊ិត គឹម​ស្រ៊ន ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​ឃុបឃិត​គ្នា ដឹកនាំ​បង្ក​ឲ្យ​មាន​ភាព​ខុសឆ្គង​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​ឲ្យ​បាន​ដូចជា ៖ លោកស្នងការ​មាន​ជំហរ​មិន​ច្បាស់លាស់​ក្នុងការ​ដឹកនាំ​បញ្ជា និង​ដឹកនាំ​អង្គភាព​បង្ក​ឲ្យ​មាន​បក្ខពួក និង​អំពើពុករលួយ, មិនមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ទទួលខុសត្រូវ​លើ​សកម្មភាព​ប្រតិបត្តិ​របស់​កងកម្លាំង​ក្នុងការ​អនុវត្ត​បទបញ្ជា មានការ​ភ័យខ្លាច​ក្នុងការ​ទទួលខុសត្រូវ ។

ពួកគេ​បាន​បន្តថា ការដឹកនាំ​មាន​ភាព​អត្តនោម័ត មិនមាន​ការប្រជុំ​ត្រឹមត្រូវ​ពី​គណៈ​ស្នងការ ហើយ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត ។ ជាពិសេស​ស​ការដឹកនាំ​មានការ​ឃុបឃិត​ជាមួយ​លោក​វរៈសេនីយ៍ឯក អ៊ិត គឹម​ស្រ៊ន ក្នុងការ​វាយតម្លៃ​បុគ្គលិកលក្ខណៈ​មន្ត្រីក្រោមឱវាទ​សម្រាប់​ការតែងតាំង, ផ្ទេរ​ភារកិច្ច ការដាក់ពិន័យ​ជាដើម ។ ក្រៅពីនេះ មានការ​តែងតាំង​បក្ខពួក​សម្រាប់​តំណែងល្អៗ ហើយក៏​មានការ​ទារប្រាក់​ពី​កងកម្លាំង ។ ឧទាហរណ៍៖

១ លោក​អនុសេនីយ៍ឯក ហួន គុយ​អាន នាយប៉ុស្តិ៍​សូ​យោង មាន​បញ្ហា​ជាច្រើន ត្រូវ​បានស្នើ​តែងតាំង​ជា​អធិការរង​ស្រុក​បារាយណ៍ ។
២ លោក​អនុសេនីយ៍ឯក ប្រាក់ ផា​ណូ នាយប៉ុស្តិ៍​បាក់ស្នា ដែល​ធ្លាប់​បាញ់បោះ​សេរី, មានទំនាស់​ជាមួយ​មន្ត្រីក្រោមឱវាទ, គាបសង្កត់​ប្រជាពលរដ្ឋ, ត្រូវបាន​ផ្ទេរ​មក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្រ​វារ មិនទាន់បាន​ប៉ុន្មាន​ផង ត្រូវ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ប្តឹង ខណៈ​នេះ ត្រូវបាន​លោក ជូ សំអាន តែងតាំង​ជា​មេ​ប៉ុស្តិ៍​សូ​យោង ជំនួស​លោក ហួង គុយ​អាន ទៀត ។
៣ លោកស្នងការ, លោក​វរៈសេនីយ៍ឯក អ៊ិត គឹម​ស្រ៊ន, លោក​វរៈសេនីយ៍ឯក ខៀវ ចាន់នី ស្នងការរង​ទទួល​ការងារ​សន្តិសុខ​បាន​ឃុបឃិត​គ្នា​យកលុយ​ពី​ការតែងតាំង និង​រើស​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ថ្មី ដោយ​យកប្រាក់​ចាប់ពី៥ពាន់​ទៅ៧ពាន់​ដុល្លារ​អាមេរិក ។ អ្នកខ្លះ​ធ្លាក់​មិន​ទាំង​ឲ្យ​លុយ​គេ​វិញ​ផង ។

បើ​និយាយ​ពី​ការតែងតាំង​មន្ត្រី​យកលុយ​វិញ​នោះ​គឺមាន​ការកំណត់​ដូចជា ថ្នាក់​អធិការរង​តម្លៃ៣ពាន់​ដុល្លារ, នាយប៉ុស្តិ៍២ទៅ៣ពាន់​ដុល្លារ, នាយផ្នែក៥០០ទៅ១ពាន់​ដុល្លារ, នាយរង​ផ្នែក នាយរង​ប៉ុស្តិ៍៥០០ទៅ១ពាន់​ដុល្លារ ។ ជាពិសេសថ្មីៗនេះ លោកស្នងការ​បាន​កាត់​លុយ​ពី​មន្ត្រីនគរបាល​ក្នុង​ទូទាំង​ខេត្តកំពង់ធំម្នាក់៨ម៉ឺន​រៀល សម្រាប់​ពិធីជប់លៀង​នៅពេល​ប្រកាស​អធិការនគរបាល​ស្រុក​បារាយណ៍ ។
ចំពោះ​ការតែងតាំង​ដែល​លេច​ធ្លាយ​អំពើពុករលួយ​ជា​ថ្នូរ​នឹង​លុយកាក់​មានដូចជា ៖
១ ម៉ម រៀម ពី​នាយផ្នែក​ទៅ អធិការរង ៣០០ដុល្លារ ។
២ ហួន គុយ​អាន ពី​នាយប៉ុស្តិ៍​ទៅជា​អធិការរង​ទទួលបន្ទុក​អន្តោប្រវេសន៍ ។
៣ ងឹ​ន ងី​ម ពី​នាយប៉ុស្តិ៍​ស្តីទី​អណ្តូង​ពោធិ៍ ទៅជា​នាយប៉ុស្តិ៍​បារាយណ៍ ។
៤ គុយ ចាន់ថន នាយរង​ប៉ុស្តិ៍​ចើ​ង​ដើ​ង ទៅជា​នាយប៉ុស្តិ៍​តម្លៃ១៥០០ដុល្លារ ។
៥ ស៊ូ ខឿន មន្ត្រី​ប៉ុស្តិ៍​ត្នោតជុំ ទៅជា​នាយរង​ប៉ុស្តិ៍​ចើ​ង​ដើ​ង៥០០ដុល្លារ ។
៦ ហូ សារ៉ាន់ ផ្ទេរ​ពី​នាយប៉ុស្តិ៍​ត្នោតជុំ​ទៅជា​នាយប៉ុស្តិ៍​បាក់ស្នា ១៥០០ដុល្លារ ។
៧ ប្រាក់ ផា​ណូ ផ្ទេរ​ពី​នាយប៉ុស្តិ៍​ក្រ​វា ទៅជា​នាយប៉ុស្តិ៍​សូ​យោង ២០០ដុល្លារ ។
៨ មន ចាន់​ថេ​ង ពី​នាយរង​ផ្នែក​ទៅជា​នាយផ្នែក៥០០ដុល្លារ ។
៩ ម៉ែន ក្លូ ពី​មន្ត្រី​ទៅជា​នាយរង​ផ្នែក៥០០ដុល្លារ ។
១០ ដាំ វៃ មន្ត្រី​ប៉ុស្តិ៍​បឹង ទៅជា​នាយរង​ប៉ុស្តិ៍​បឹង ១ពាន់​ដុល្លារ ។
១១ សារឿន មន្ត្រី​ប៉ុស្តិ៍​ឈូក​ខ្សាច់(យាម​ធនាគារ) ទៅជា​នាយរង​ប៉ុស្តិ៍​ឈូក​ខ្សាច់១ពាន់​ដុល្លារ ។
១២ កែវ ពន្លក នាយរង​ផ្នែក​ចរាចរណ៍​ទៅជា​នាយរង​ផ្នែក​អន្តោប្រវេសន៍​ជំនួស ឈឿន ប៊ុនថន ៥០០ដុល្លារ ។
នៅក្នុង​លិខិត​នោះបាន​បន្ថែមថា នៅមាន​ចំណុច​អសកម្ម និង​អំពើពុករលួយ​ជាច្រើន​ទៀត ដែល​លោក​ជូ សំអាន និង​បក្ខពួក​បាន​ប្រព្រឹត្ត​កន្លងមក ។ នៅ​ព្រឹក​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ សារព័ត៌មាន​យើង បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ជូ សំអាន ដែរ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ៕

kgthom-620

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya