ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា២នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់

មន្ត្រី​យោធា២នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់

(ឧ​ត្ត​រ​មានជ័យ)៖ នៅវេលា​ម៉ោង​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រី​យោធា២នាក់ នៅ​កងពលតូច​អន្តរាគមន៍​លេខ៥ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួន​ខ្លួនឯង (ដួល​ម៉ូតូ) បណ្តាល​ឲ្យ​ស្លាប់​ទាំង២នាក់​តែម្តង ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ៥៦ (ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ១០៧-១០៨) ក្នុងភូមិ​ត្របែក សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ជនរងគ្រោះ​ជា​មន្ត្រី​យោធា​ទី១-ឈ្មោះ ចាន់ ថូ អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ C-100 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧ.មានជ័យ 1B-6477 គ្មាន​ពាក់មួក​សុវត្ថិភាព) និង​ទី២-ឈ្មោះ ចាន់ សុផល អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (អ្នករួមដំណើរ គ្មាន​ពាក់មួក​សុវត្ថិភាព)។

ក្រោយពី​ទទួលបាន​ពត៌មាន កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​នៃ​សព ហើយ​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

fn-2017-02-21-10-21-52-0 fn-2017-02-21-10-21-52-1 fn-2017-02-21-10-21-52-3 fn-2017-02-21-10-21-53-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya