ភ្នំពេញ៖ គណបក្សប្រជាជន កម្ពុជាបានអំពាវនាវអោយសមាជិករបស់ខ្លួន និងសប្បុរសជនក្នុង និងក្រៅប្រទេសបន្តជួយជនរងគ្រោះដោយទឹកជំនន់។
ការអំពាវនាវត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយដែលចុះហត្ថលេខាដោយ ប្រធានគណបក្ស គឺសម្តេច ជា ស៊ីម។ ការអំពាវនាវនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអត្ថាធិប្បាយកត់សម្គាល់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋាភិបាលហាក់បានថមថយសកម្មភាពជួយពលរដ្ឋលិចទឹក មិនដូចពេលមុនៗឡើយ។
គណបក្សប្រជាជនកម្ពុជាបានអំពាវនាវជាលាយលក្ខណ៍អក្សរ អោយសមាជិករបស់ខ្លួន និងសប្បុរសជនដទៃទៀតបន្តជួយជនរងគ្រោះដោយទឹកជំន់បន្ថែមទៀតតាម លទ្ធភាពរបស់ពួកគេ។ ហើយថាការជួយនោះទៀតសោត ក៏មិនត្រូវរើសអើងចំពោះជនណា និងក្រុមគ្រួសារនោះឡើយ៕ ដោយ៖ ភីនរ៉ា