ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ច្រក​ស្បោង យកទៅ​ទម្លាក់ចោល

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ច្រក​ស្បោង យកទៅ​ទម្លាក់ចោល

(ព្រះសីហនុ)៖ ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី២១ ខែកុម្ភៈ​នេះ​ថា នៅ​ល្ងាច​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​មាត់​លូ ឆ្នេរសមុទ្រ ក្នុង​ក្រុមទី៤ ភូមិ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ស្បោង​ពណ៌​ខ្មៅ​នៅជាប់​មាត់​លូ ដោយមាន​ធំ​ក្លិនស្អុយ ហើយ​បាន​យក​កាំបិត​ទៅ​វះ​មើល ឃើញ​សព​មនុស្ស នៅក្នុង​ស្បោង​នោះ។

តាម​ការពិនិត្យ សាកសព​ត្រូវបាន​រំ​ដោយ​ស្បោង​កៅស៊ូ និង​ចង​ដោយ​ខ្សែ​នីឡុង មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស។ បើតាម​ការសន្និដ្ឋាន​ប​ឋ​ម ជនរងគ្រោះ ត្រូវគេ​ធ្វើឃាត ហើយ​ដឹក​តាម​រថយន្ត​យកមក​ទម្លាក់ ចោល​រយៈពេល​ប្រហែល១០ថ្ងៃ​មកហើយ។

លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ចំពោះ​ករណីនេះ នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បន្តធ្វើ​កោសល្យ​វិ​ច្ឆ​យ័​លើ​សាកសព និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ផងដែរ៕

fn-2017-02-21-09-02-03-0 fn-2017-02-21-09-02-07-0 fn-2017-02-21-09-02-07-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya