ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក កែន ស​ត្ថា ឡើង​ធ្វើ​អភិបាលខេត្ត​កែប ជាង៤ឆ្នាំ ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង នឹង​កាន់អំណាច់​ផ្ដាច់មុខ​ម្នាក់ឯង?

លោក កែន ស​ត្ថា ឡើង​ធ្វើ​អភិបាលខេត្ត​កែប ជាង៤ឆ្នាំ ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង នឹង​កាន់អំណាច់​ផ្ដាច់មុខ​ម្នាក់ឯង?

កែប៖ លោក កែន ស​ត្ថា ចាប់​តាំង​ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត នៅ​ខែសីហា​ឆ្នាំ ២០១២ បន្ត​ពី​លោក ហាស់ សារ៉េត នោះ​គឺ​រូបគាត់ បាន​ប្រព្រឹត្តិ​អំពើពុករលួយ​សឹង​ដល់​ឆ្អឹង នឹង​ក្ដោប​អំណាច់​សឹង​ផ្ដាច់មុខ​ម្នាក់ឯង នៅក្នុង​ខេត្ត​កែប ។ ហើយ​ចំពោះ​មន្ត្រី​ណា​ដែល​ហ៊ាន​ប្រឆាំង តវ៉ា​នឹង លោក កែន ស​ត្ថា គឺ​តែងតែ​ត្រូវ​លោក​អភិបាលខេត្ត​រូបនេះ រក​ពិធី​កំចាត់​ចេញ​តាម​គ្រប់​រូបភាព។ ជាហេតុ​ធ្វើអោយ​មន្ត្រី​នៅក្នុង​ខេត្ត​ភ័យខ្លាច​នឹង​លែង​ហ៊ាន​កំរើក បន្ដោយអោយ​លោក កែន ស​ត្ថា ធ្វើ​ព្យុះ​ភ្លឿ​ង​តាមចិត្ត។
ប្រភព​បានអោយដឹងថា ក្នុង​រយៈពេល​ជាង៤ឆ្នាំនេះ លោក កែន ស​ត្ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកាជាតិ ដែលជា​ថវិកា​ចំណាយ​របស់​សាលាខេត្ត​សរុប មិនតិចជាង ២០០០លាន​រៀល ដែល​ក្នុងនោះ​ភា​ភ​ច្រើន ថវិកា​ជំ​ពួក៦០ នឹង ៦១ រួម​នឹង​ថវិកា​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ( សង្គ្រោះ​សង្គម) តាមរយះ​រៀបចំ​ឯកសារ​ខ្យល់ ដែលមាន​លោក អ៊ុក ថា ជា​អភិបាលរង​ខេត្ត នឹង​អតីត​ជានា​យក​ទី​ចាត់​ហិរញវត្ថុ នឹង​ជា​អ្នក​អ្នក​យូ​ស្រា​ជូន​លោក​អភិបាល​ជា​អ្នករៀបចំ​ឯកសារ​សហ​ការ​ជាមួយ​លោក ចាន់ សូវី នាយក​ទីចាត់ការ​ហិរញវត្ថុ ដែលជា​កូនអុក​លោក កែន ស​ត្ថា នឹង លោក អ៊ុក ថា ប៉ុន្តែ​អ្នកទទួលផល​ធំ​មានតែ​លោក កែន ស​ត្ថា នឹង​មួយផ្នែក​តូច​បាន​ទៅលើ​លោក អ៊ុក ថា ហើយ​លោក ចាន់ សូវី បាន​ស៊ី​សឹង​មិន​ស្គា​ប់​ជើងធ្មេញ​ផង តែ​គាត់​ស្ដាប់​បញ្ជា​មេ មេ​អោយ​ស៊ី​ប​ណ្ណា គឺ​ស៊ី​ប៉ុណ្ណឹង។
ហើយ​អំពើពុករលួយ​ខាងលើ នេះ​មិនទាន់​បូក​បញ្ចូល​ថវិកា​ដែល​លោក កែន ស​ត្ថា បង្ខំ​អោយ​ប្រធាន​មន្ទីរ​នៅក្នុង​ខេត្ត បង់ប្រាក់​ភាគរយ​ពី​ការចំណាយផ្សេងៗ របស់​មន្ទីរមួយៗផង។ មន្ទីរ​ទាំងអស់​នៅក្នុង​ខេត្ត​មិនមាន​មន្ទីរ​ណាមួយ​ហ៊ាន​ប្រឆាំង លោក​អភិបាល​ទេ ដោយ​ខ្លាច​អស់តំណែង​ជា​ប្រធាន​មន្ទីរ ហើយ​មាន ប្រធាន​មន្ទីរ​មួយចំនួន​តូច មិន​ប្រឆាំងនឹង​លោក អភិបាល​ម៉ែន ប៉ុន្តែ​គាត់​ក៏​មិន​លើក​គម្រោង​ចំណាយ​ច្រើន​សម្រាប់​បំរើកា​រងារ​នឹង​សកម្មភាព​មន្ទីរ​ខ្លួន​ដែរ។ ព្រោះ​មិន​ចង់​ពាក់​នឹង​អំពើពុករលួយ ដោយ​យលថា​លុយ​ដែល​កឹ​ប​កេង​បាន គឺ​ត្រូវយក​មួយផ្នែកធំ​មក​ជូន លោក​អភិបាលខេត្ត ហើយ​នៅពេល​មាន​បញ្ហា​ខ្លួន​ជា​អ្នក​ទទួលថ្មបាក់​ម្នាក់ឯ​ង ។ ចំពោះ​ប្រាក់​ដែល​លោក អភិបាល​យក​ពី​តាម​បណ្ដាល​មន្ទីរ​គឺ​ភាគច្រើន​គឺ​ខ្ទ​ង​ចំណាយ​ផ្នែក​ថែទាំ​នឹង​ជុស​ជុល កា​ចំណាយ​លើ​ផ្នែក​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ។ល។
សម្រាប​ក្រុមប្រឹក្សា​ខេត្ត​គ្នា​ន់ន​ណា​ម្នាក់​ហ៊ាន​បញ្ចេញយោបល់​ប្រឆាំងនឹង​លោក​អភិបាល កែន ស​ត្ថា ដែរ​អ្វីដែល​លោក កែន ស​ត្ថា និយាយ​គឺ​ត្រូវ​ទាំងអស់ ព្រោះ​អ្នក​ទាំងនោះ​ខ្លាច​បាត់បង​តំណែង​នឹង​ខាន​បាន​ស៊ីប្រាក់ខែ​រដ្ឋ ហើយ​បើ​ចង់​ប្រឆាំង​ក៏​ទៅ​មិន​រួច​នឹង​លោក កែន ស​ត្ថា ដោយ​នៅក្នុង​ខេត្ត​កែប​ដ៏​មហា​តូច​នឹងមាន​ពលរដ្ឋ​ត្រឹម​ស្មើរ​ឃុំ​ធំ​មួយ​របស់់​ខេត្តកំពត គឺ​អំណាច​នឹង​ការដឹកនាំ​នឹង​ចាត់តាំង​គឺ​នៅក្នុង​លោក កែន សត្តា ម្នាក់​គត់​គ្នាន់​ពី​នឹង​សឹង​ក្លាយជា​ស្ដេច​ក្រាញ់​មួយ។
សកម្មភាព​លោក អភិបាលខេត្ត កែន ស​ត្ថា កន្លងមក​ចេះតែ​រួចខ្លួន​ដោយសារ​ក្រុម​អធិការ​នឹង​សវនកម្ម​មួយចំនួន​ដែល​ចុះ​ពិន​ត្យ​ការដឹកនាំ​នឹង​ការចំណាយ​ថវិកាជាតិ ត្រូវ​ថ្នាំ​របស់ លោក កែន ស​ត្ថា បញ្ហា​នេះ​គួ​ក្រសួងមហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សូមមេត្តា​បើក​ការស៊ើបអង្កេត​ណ៏​អោយបាន​ស៊ីជម្រៅ​នឹង​ឃើញ​ការពិត​ជាមិនខាន៕ ត​វគ្គ​ក្រោយ

16835835_273807923052040_5511170738858513774_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya