ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៥ឆ្នាំ ករណី​បុរស​ម្នាក់​វាយ​សម្លាប់​ប្រពន្ធ

តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ៥ឆ្នាំ ករណី​បុរស​ម្នាក់​វាយ​សម្លាប់​ប្រពន្ធ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាស សាលក្រម​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​កំណត់៥ឆ្នាំ ពីបទ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​មរណភាព នៃ​ជនរងគ្រោះ តាម​មាត្រា២២៤ នៃ​ក្រមព្រហ្មទណ្ឌ» ទៅលើ​បុរស​ម្នាក់​ដែល​បាន​វាយ​ប្រពន្ធ​របស់ខ្លួន​រហូត​ស្លាប់។

ជនជាប់ចោទ ទុន កែវ អាយុ៤៤ឆ្នាំ ជា​កម្មករសំណង់​ស្នាក់នៅ​ផ្ទុះ​លេខ៤៦៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​វាយ​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ភាព អាយុ២៧ឆ្នាំ កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច រៀងរាល់ថ្ងៃ ពេល​បញ្ចប់​ការងារ ២នាក់​ប្តី-ប្រពន្ធ​នេះ តែងតែ​ផឹកស្រា​លេង​នៅក្រោម​ផ្ទះ ហើយ​តែងមាន​ជម្លោះ​វាយតប់​គ្នា មិន​លោះ​ថ្ងៃ​ឡើយ។ ម្យ៉ាងទៀត ប្រពន្ធ​របស់គេ​មាន​ជំងឺ​បេះដូង​ទៀតផង។

រហូតដល់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មាន​អ្នកធ្វើការ​សំណង់​ជាមួយគ្នា មកលេង​ស្រាប់តែ​ពួកគេ បាន​ទិញ​ស្រា​មក​ផឹក​ដូច​រាល់ដង គឺ​ផឹក​ស្មើ​ដៃ​គ្នា​ជាមួយ​ប្រពន្ធ។ លុះដល់​យប់​ជ្រៅ ក៏​ចូល​ដេកលក់​នៅលើផ្ទះ ទាំង២នាក់ រហូតដល់​ម៉ោង៥ទាបភ្លឺ​ថ្ងៃទី២៣ ខែសីហា ស្រាប់តែ​ប្រពន្ធ​របស់គេ ថប់ដង្ហើម​ហៅ​ឲ្យ​ជួយ ពេលនោះ ខ្លួនគេ​ក៏បាន​គោះ​រឹត​ទ្រូង​ឲ្យ​ប្រពន្ធ និង​ហៅ​អ្នកជិតខាង​មកជួយ​ទៀត ប៉ុន្តែ​ប្រពន្ធ​របស់គេ​បាន​ស្លាប់​បាត់ទៅហើយ៕

fn-2017-02-20-16-06-26-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya