ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំខេត្ត​រតនគិរី ២នាក់​ប្តី​ប្រពន្ធ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំខេត្ត​រតនគិរី ២នាក់​ប្តី​ប្រពន្ធ ករណី​គ្រឿងញៀន

(រតនគិរី)៖ ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិត​នៅផ្ទះ​ជនសង្ស័យ​តែម្តង ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ដោយមាន​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក រ៉ា ប៉ូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ។

មេក្លោង​ចែកចាយ​គ្រឿងញៀន នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​រកស៊ី​បទល្មើស​នេះ​យូរ​មកហើយ​នោះ នៅពេលនេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង ចុះបង្ក្រាប និង​ចាប់ខ្លួន​ពួកគេ​ទាំង២នាក់ រហូត​ដកហូត​ថ្នាំញៀន និង​សម្ភារ​យ៉ាងច្រើន។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឈៀង សំណាង អាយុ៤៤ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈឿន សេងហុង អាយុ៣៦ឆ្នាំ។ វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ព៌​ណស​ថ្លា​ចំនួន១៤កញ្ចប់ ក្នុងនោះ២កញ្ចប់​ធំ និង​សម្ភារ​សេព​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ម៉ូតូ C-125ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​រតនគិរី 1A-9860។

បច្ចុប្បន្ន ជំនាញ​អាវុធហត្ថ​ក្រុង​បាន​លុង កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់៕fn-2017-02-20-14-56-20-0 fn-2017-02-20-14-56-30-0

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya