ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ដំណើរការ​បង់ពន្ធ​គ្រប់​ប្រភេទ នៅ​គ្រប់​ធនាគារ​វឌ្ឍនៈ​ទូទាំង២៥ រាជធានី-ខេត្ត

អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ដំណើរការ​បង់ពន្ធ​គ្រប់​ប្រភេទ នៅ​គ្រប់​ធនាគារ​វឌ្ឍនៈ​ទូទាំង២៥ រាជធានី-ខេត្ត

(ភ្នំពេញ)៖ ក្រោយពី​ចុះ​អនុស្សរណៈ​ជាមួយ ធនាគារ​វឌ្ឍនៈ​រួចមក អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ឲ្យ​ដំណើរការ ការបង់ប្រាក់​ពន្ធ-អាករ​គ្រប់​ប្រភេទ ជា​ផ្លូវការ​ហើយ ចាប់​នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ​តទៅ នៅ​គ្រប់​ធនាគារ​វឌ្ឍនៈ ទូទាំង២៥រាជធានី-ខេត្ត នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គ​នាក​ដ្ឋា​ន​ពន្ធដារ នៅ​ល្ងាច​ថ្ងៃទី២០ ខែកុម្ភៈ​នេះ។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា សម្រាប់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​កណ្ដាល រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង ៦និង៣០នាទី​ល្ងាច។ ចំណែក​នៅតាម​បណ្ដា​ខេត្ត​ទាំង២៤ ម៉ោង​ធ្វើការ​នៅ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង៤ល្ងាច និង​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង១១ព្រឹក៕

សូម​អាន​ខ្លឹមសារ​លម្អិត ក្នុង​សេចក្ដីប្រកាស​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ ដូចខាងក្រោម ៖

fn-2017-02-20-19-18-48-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya