ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេ​ប៉ុស្ដិ​អ​ន្សា​ចំបក់​ចាប់ខ្លួន​បុគ្គលិក«អង្គការ​សហការ​ការពា​រ​សម្បត្តិ​ធ​ម៍​ជាតិ»ចំនួន០៧នាក់ ពីបទ​ជម្រិត​ទារប្រាក់

មេ​ប៉ុស្ដិ​អ​ន្សា​ចំបក់​ចាប់ខ្លួន​បុគ្គលិក«អង្គការ​សហការ​ការពា​រ​សម្បត្តិ​ធ​ម៍​ជាតិ»ចំនួន០៧នាក់ ពីបទ​ជម្រិត​ទារប្រាក់

ពោធិ៍សាត់៖ នៅ​ថ្ងៃទី១៨ កុ​ម្ភះ ឆ្នាំ២០១៧ វេលា​ម៉ោង៨និង៤០នាទី ប្រជាពលរដ្ឋ​ចំនួន០២នាក់ បានមក​ដាក់ពាក្យ​បណ្ដឹង​ទៅ ប៉ុស្តិ​នគ​បាល​រដ្ឋបាល អ​ន្សា​ចំបក់ បាន​ប្ដឹង​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ចំនួន០៧នាក់​ពីបទ​ចាប់​ជម្រិត​ទារប្រាក់។
មន្ត្រី​អង្គការ​ដែ​សត្រូវ​ចាប់ខ្លួន​នោះ​មាន ៖
០១.ឈ្មោះ កែវ សារុន ភេទ​ប្រុស អាយុ 78ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ ជា​ប្រធាន​អង្គការ ។
០២.ឈ្មោះ សុ វឿន ភេទ​ប្រុស អាយុ 37ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ។
០៣.ឈ្មោះ សំ សារ៉ាត់​ភេទ​ប្រុស​អាយុ 48ឆ្នាំ​រស់នៅ​ភូមិ​ថ្កោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោ​ធ៌​សាត់។

០៤.ឈ្មោះ ជា សាត់ ភេទ​ប្រុស អាយុ 36ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ ចក ឃុំ​ចក ស្រុក​បរិបូរណ៍។
០៥.ឈ្មោះ សាក់ ថូ ភេទ​ប្រុស​អាយុ 37ឆ្នាំ។
០៦.ឈ្មោះ​ឡាយ សារឿន ភេទ​ប្រុស​អា​យុះ41ឆ្នាំ។
០៧.ឈ្មោះ សុក សុខុម ភេទ​ប្រុស អាយុ ៥៦ឆ្នាំ អ្នក​ទាំង០៣នាក់​រស់នៅ ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ប្រភព​សម្ថ​កិច្ច​បាន​បន្ដថា សម្ថ​កិច្ច​នគ​បាល​ប៉ុ​ស្ដ៍ ទទួលបាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន០៧នាក់​ជា​បុគ្គលិក អង្គការ«សហការ​ការពារ​សម្បត្តិ​ធម្មជាតិ» និង​ដកហូត​លុយ​ជាង១០ម៉ឺន​រៀល​ម៉ូតូ៤គ្រឿង។

នៅ​ល្ងាច​ថ្ងៃទី១៨ខែ​កុ​ម្ភះ​ឆ្នាំ ដដែល​នោះ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ក្រគរ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទាំង០៧នាក់ ទៅ​តុលាការខេត្ត​ពោ​ធ៌​សាត់​ផងដែរ។

បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​អ្នកដឹង​រឿង​បានអោយដឹងថា រឿងហេតុ​កើតឡើង​ដំបូង​ប្រជាពលរដ្ឋ២នាក់​នោះ​ត្រូវបាន​ខាង​បុគ្គ​លឹក​អង្គការ​ខាងលើ​ចេញ​ប្រ​ត្តិ​ការ​ទៅ​ប្រទះឃើញ​នៅក្នុង​ព្រៃ​កំពុង​ធ្វើ​សកម្មភាព​អារឈើ​ដោយ​ប្រើ​រណា​យន្ត​អារឈើ និង​មាន​ប្រដាប់​ដោយ​កាំភ្លើង​កែឆ្នៃ(ទំនើប​មាន​បង់)១ដើម​ផង សម្រាប់​បាញ់​សត្វព្រៃ​ឬ​អាច​បាញ់សម្លាប់​មនុស្ស​បាន​ផងដែរ។ឃើញ​ដូច្នេះ​ក្រុម​បុគ្គ​លឹក​អង្គការ​ក៏បាន​ចាប់​ដកហូតយក​ម៉ាស៊ីន​រណា​យន្ត​និង​កាំភ្លើង​ខ្យល់​នោះ​បម្រុង​យកទៅ​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​មេព្រៃ​និង​សមត្ថកិច្ច​នគ​បាល​ប៉ុស្ដិ ប៉ុន្តែ​ត្រូ​បាន​ម្ចាស់​រណា​យន្ត​អង្វរ​សំុយ​ល​រណា​យន្ត​វិញ​ដោយ​ជូន​សា​គុណ​ជា​ថ្លៃ​បាយទឹក​ប្រមាណ៨០០០០ម៉ឺ​ម​រៀល។ចំណែក​កាំភ្លើង​កែឆ្នៃ​មន្ត្រី​អង្គការ​បាន​ដកយក​ដើម្បី​ប្រគល់អោយ​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ ប៉​ន្តែ​មិនទាន់បាន​យកទៅ​ប្រគល់​ផង ស្រាប់តែ​ខាង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ បាន​ចាប់​ខ្លួ​ខ​បុគ្គ​លឹក​អង្គការ​ទាំង៧នាក់​នោះ​ពីបទ​ជំរិត​ទា​ប្រាក់។
ប្រភព​បាន​បង្ហើប​អោយដឹង​ផងដែរ​ថា​ប្រជាពលរដ្ឋ២នាក់​ដែល​ប្ដឹង​បុគ្គ​លឹក​អង្គការ​នោះ​ជា​មិត្ត​ភ័ក្ដិ​ជាមួយនឹង​មេ​ប៉ុស្ដិ​អ​ន្សា​ចំបក់​ឈ្មោះ​ធី​ដែលជា​រៀងរាល់​លើក​គេ​តែង​ឃើញ​ប្រជាពលរដ្ឋ​ខាងលើ​តែ​បាន​សាច់សត្វ​ព្រៃ​ដូចជា​សាច់​ឈ្លូស​ឬ​សាច់​ជ្រូកព្រៃ​យកមក​ផ្ញើ​មេ​ប៉ុស្ដិ​នោះ និង​មានពេលខ្លះ​គេ​ឃើញ​មាន​ហូបចុក​ជាមួយគ្នា​ទៀតផង។
បច្ចុប្បន្ន​មន្ត្រី​អង្គការ​ទាំង៧នាក់​នោះ​ត្រូវបាន​តុលាការ​សាកសួរ​និង​ដោះលែង​អោយមក​ជួបជំ​ុ​ប្រពន្ធ​កូន​នៅផ្ទះ​វិញ​ហើយ។ដោយឡែក​ម៉ូត៤គ្រឿ​នៅ​មិនទាន់​ប្រគល់​ទៅអោយ​ម្ចាស់​វិញ​នៅឡើយ​ទេ។
មហាជន​ឆ្ងល់​ហើយ​រិះគន់ថា​ដោះលែង​ម្ចាស់​ហើយ​តើ​មូ​តូ​ទុក​ធ្វើ​អ្វី​ឬមួយ​ទុក​គោះ​យកលុយ​ទៀត។ បច្ចុប្បន្ន​ក្រុម​បុគ្គ​លឹក​អង្គការ​ខាងលើ​បានរៀបចំ​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ២នាក់​ដែល​បាន​ប្ដឹង​បុគ្គ​លឹក​អង្គការ​និង​ប្ដឹង​មេ​ប៉ុស្ដិ​អ​ន្សា​ចំបក់​នោ​ញ​ទៅ​តុលាការ​វិញ​ផងដែរ​ពីបទ​ផ្សំគំនិត។

តើ​លោក​សារុន ច​ន្ធី​ស្នងការ​នគ​បាល​ខេត្ត​និង​លោក​តុ​ន សីហ​តេ​ជៈ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​គួរ​ដោះស្រាយ​បែបណា​ចំពោះ​ជនល្មើស​ប្រព្រឹត្ត​ខុសច្បាប់​ប្រើ​ម៉ាស៊ីន​រណា​យន្ត​អា​ឈរ​ឈើ​ខុសច្បាប់​និង​ប្រី​កាំភ្លើង​កែ​ឆ្នែ​ខុសច្បាប់​ហើយ​ប្ដឹង​គេ​ពីបទ​ជំ​រិ​ទា​ប្រាក់​ទៀត​នោះ ៕

16681506_379792692397738_2708341661804157764_n 16830652_379792872397720_7383832553730534589_n 16832289_379792742397733_2140145629463657406_n 16864369_379792802397727_2232686182801047181_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya