ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រដ្ឋសភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ អនុម័ត​លើ​សេចក្តីស្នើច្បាប់ ស្តីពី​គណបក្សនយោបាយ

រដ្ឋសភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ អនុម័ត​លើ​សេចក្តីស្នើច្បាប់ ស្តីពី​គណបក្សនយោបាយ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​លើ​សេចក្តីស្នើច្បាប់ ស្តីពី​គណបក្សនយោបាយ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ យ៉ាងណាក៏ដោយ កាលពី​ម្សិលមិញ​នេះ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ប្រកាសថា ខ្លួន​នឹងមិន​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ។

សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រៀបចំ​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦០រូប ហើយ​បាន​ចូល​មកដល់​រដ្ឋសភា កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១។ ការរៀបចំ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ បានធ្វើ​បន្ទាប់ពី​មានការ​លើកឡើង ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​សភាវិសាមញ្ញ កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១។

សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​កំណត់​លក្ខខណ្ឌ​តឹងរឹង​ជាង​មុន សម្រាប់​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្នុងនោះ​ច្បាប់​ថ្មី​នេះ នឹងមិន​អនុញ្ញាត​ឲ្យ​អ្នក​មានទោស ឬ​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​អនុប្រធាន​បក្សនយោបាយ​ឡើយ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ​ទៀត​នោះ អាច​ឈានដល់​ការរំលាយ​បក្ស និង​ហាមឃាត់​ថ្នាក់ដឹកនាំ​បក្ស មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ថែមទៀត៕

71c16d34-c834-4a57-b2ea-793b4fb4e29d efa6d7e5-465b-4add-9795-173b6d33f4bb fn-2017-02-20-07-47-16-0 fn-2017-02-20-08-06-40-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya