ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បុក​ឡាន​សង្គ្រោះបន្ទាន់​ពីក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២នាក់

ជិះ​ម៉ូតូ​បុក​ឡាន​សង្គ្រោះបន្ទាន់​ពីក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល២នាក់

ពោធិសាត់៖ ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង ៩និង៥នាទី​យប់​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ លេខ។

ជនរងគ្រោះ២នក់ ជិះ​ម៉ូតូ​ម៉ាក​អាល់​ហ្វា ពណ៌​ស​គ្មាន​ស្លាក​លេខ បើក​យ៉ាង​លឿន​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​មកដល់​ចំនុចកើតហេតុ ត្រង់​គល់​ស្ពានថ្ម ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់ របស់​ពេទ្យ​បង្អែក ស្រុក​បាកាន​មួយគ្រឿង បាន​បើក​មកដល់ ក្នុងទិសដៅ​ពី​លិច ទៅ​កើត​ស្រុក រួច​ម៉ូតូ​ក៏​ជ្រុល​មក​បុក​ពីក្រោយ រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​រងរបួស​បែក​ក្បាល និង​បាក់ជើង​ម្នាក់ រីឯ​ម្នាក់ទៀត រងរបួស​ស្រាល។

ក្រោយ​ការវាស់វែង ជនរងគ្រោះ​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ចំណែក​វត្ថុតាង ទាំងពីរ​គ្រឿង​ត្រូវបាន​យកមក រក្សាទុក​នៅ​កន្លែង សមត្ថកិច្ច​នគរបាល​ក្រុង ដើម្បី​ធ្វើការ​ដោះស្រាយ៕

127 128 f85500b77459f3cfe856318a323ce2b5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya