ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​ស្រុក​ស្នួល​ខេត្តក្រចេះ​ឈ្មោះ​គង់ ក្រឹ​ង ល្បី​ថា បាន​ក្លាយជា​ឧកញ៉ា​ហើយ?

ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​ស្រុក​ស្នួល​ខេត្តក្រចេះ​ឈ្មោះ​គង់ ក្រឹ​ង ល្បី​ថា បាន​ក្លាយជា​ឧកញ៉ា​ហើយ?

ខេត្តក្រចេះ៖ ក្រោយ​គេហទំព័រ​ក៏​ដូច​ផេ​ក​ហ្វេ​ស​បុក​សារព័ត៌មាន​ក្នុងស្រុក​ចេញផ្សាយ​ដោយ​ដកស្រង់​សម្ដី​ប្រជាពលរដ្ឋ​រាយការណ៍​និង​រិះគន់​លោក​គង់​ក្រឹ​ង ស្បែក​ជាម​ន្ត្រី​យោធា​រកស៊ី​បទល្មើស​ព្រៃឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ស្នួល​ខេត្តក្រចេះ​ដឹក​លក់​ធ្វើ​អាជីវកម្ម​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​គ្មាន​សមត្ថកិច្ច​បង្ក្រាប។

ប្រភពព័ត៌មាន​ថ្មី​មួយ​ផ្សេងទៀត​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ជំនួញ​ឈើប្រណិត​របស់លោក​គង់​ក្រឹ​ង.ធ្វើ​ចរាចរណ៍​បាន​យ៉ាង​រលូន​ខណៈ​មាន​អភិបាលខេត្ត​ក្រចេះ​លោក.ស​ចំ​រ៉ុង.នៅ​ពីក្រោយ​បើកភ្លើង​ខៀវ.តាមរយៈ​បង់លុយ​ភាគលាភ​ប្រចាំខែ​យ៉ាង​ក្រាស់ក្រែល​សើម​មាត់​សើម ក ។
លោក​គង់​ក្រឹ​ង.ចេះ​ចែករំលែក​ជា​លក្ខណៈ​ប្រព័ន្ធ សូម្បីតែ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏បាន​ទទួល​សំណែន​ផងដែរ ។

មហាជន​នៅក្នុង​ស្រុក​ស្នួល​រិះ​គុន់​ថា​ជំនួញ​ឈើប្រណិត​ស្បែក​ជាម​ន្ត្រី​យោធា​របស់លោក.គង់​ក្រឹ​ង.ក្រោមរូបភាព​បំផ្លាញ​មួយ​ពាន់.កសាង​មួយ.តែមួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ​ក៏បាន​ឡើង​ឋ​នៈ​ជា​ឯកឧត្ដម​និង​ឧកញ៉ា.បើ​ទោះ​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់​ក្នង​គណបក្ស​ប្រជាជន​ប្រ​ឆាំ​ដាច់ខាត​ការកាប់​និង​ដឹកឈើ​ដោយ​ខុសច្បាប់.ខណៈ​ប្រភពព័ត៌មាន​ខ្សឹប​ប្រាប់ថា​ច្បាប់​ដឹកឈើ​របស់លោក​គង់​ក្រឹ​ង.មាន​ត្រឹម​សេះ​ហោះ​ប៉ុណ្ណោះ ។
បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ2ធ្នូ.ស្រុក​ស្នួល​ខេត្តក្រចេះ​ដែល​លក្ខណ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា​លោក.គង់​ក្រឹ​ង.ជា​ឈ្មួញ​រកស៊ី​ឈើ​ក្រោម​ពី​រូបភាព​ដឹក​តាម​រថយន្ត​កែឆ្នៃ ។
លោក​គង់​ក្រឹ​ង​មាន​មេការ​ឈរ​ចាំ​ប្រមូល​ទិញ​ឈើប្រណិត​ពី​ក្រុម​ម៉ូតូ​ដឹកឈើ​រាប់រយ​គ្រឿងក្នុងមួយថ្ងៃ.ពួកគាត់​ហ្នឹង​ទិញ​ឈើ​ស្តុ​ប​ទុក​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូម.ពិសេស​លា​ទុក​ក្នុង​បន្ទាយ​យោធា​រួច​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​មិនដែល​ឃើញ​មាន​សមត្ថ​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ។

ជំនួញ​ឈើប្រណិត​របស់លោក.គង់​ក្រឹ​ង.កន្លងទៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មកហើយ​បាន​ស្លាប់​បាត់បង់​ជី​វិត្ត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ជិះ​ម៉ូតូ​ដឹកឈើ​យកទៅលក់​អោយ​លោក.គង់​ក្រឹ​ង​នោះ ។

ពាក់ព័ន្ធ​ការលើកឡើង​ខាងលើ.ដែល​សេចក្ដីរាយការណ៍​អះអាងថា​លោក​គង់​ក្រឹ​ង​តែងតែ​ប្រាប់​អ្នកកាសែត​នៅក្នុង​ខេត្តក្រចេះ​ថា​មុខ​ជំនួញ​រកស៊ី​ឈើ​របស់លោក​គឺ​ដើម្បី​ចែកគ្នា​រស់.បើ​លោក​មិន​រកស៊ី​ចឹ​ង​គឺ​បងប្អូន​ក៏​គ្មាន​លុយ​ចាយ​អី​ដែរ.។

បើ​ទោះ​អង្គភាព​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលខេត្ត​នៅឡើយ នា​រសៀល​ថ្ងៃទី18ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​តែ​អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ​បំភ្លឺ​ពី​សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ព័ត៌មាន​លំអិត​និង​យុត្តិធម៌៕16729281_379347992442208_8412765505483469715_n 16807713_379347789108895_3667983464982732347_n 16830628_379347962442211_3296209746959626831_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya