ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទីងមោង​យក្ស ដង្ហែ​ជាមួយ​មនុស្ស​ជាង២ម៉ឺន​នាក់ តាម​ដងផ្លូវ

ទីងមោង​យក្ស ដង្ហែ​ជាមួយ​មនុស្ស​ជាង២ម៉ឺន​នាក់ តាម​ដងផ្លូវ

(សៀមរាប)៖ នៅ​ព្រលប់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ទីងមោង​យក្ស ឬ​ហៅ​ម្យ៉ាង​ទៀតថា ជា​តុក្កតា​យក្ស ត្រូវបាន​គេ​រៀបចំ​ដង្ហែ​តាម​ដងផ្លូវ​នានា ក្នុង​ទីក្រុង​សៀមរាប-អង្គរ ជាមួយនឹង​អ្នកចូលរួម​ទស្សនា​ដ៏​ច្រើន​កុះករ ប្រហែល២ម៉ឺន​នាក់ អមដោយ​តន្ត្រី​ព្យុហយាត្រា​កាយរឹទ្ធិ​ជាតិ​កម្ពុជា ខេត្តសៀមរាប​ផងដែរ។

ឆ្នាំនេះ​រូប​តុក្កតា​យក្ស (ទី​មោង​យក្ស) ដែល​បាន​ដំឡើង​ក្រោម​ប្រធានបទ «សិល្បៈ និង​ចម្រៀង ក្នុង​ទស្សវត្ស​ទី៦០» រួមមាន៖

១- លោកតា គង់ ណៃ សិល្បៈករ​ចាប៉ីដងវែង ក្នុង​និមិត្តរូប ដើម្បី​ចូលរួម​អបរ​សា​រទ ការដាក់បញ្ចូល​សិល្បៈ​ចាប៉ីដងវែង​ខ្មែរ  ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​មនុស្សជាតិ នា​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ និង​ការអភិរក្ស​មរតក​មនុស្ស​រស់​នៃ​កម្ពុជា ។

២- សត្វ​មាន់គក គឺជា​និមិត្តរូប​ឆ្នាំរកា  ដែល​ជនានុជន​ខ្មែរ នឹងចូលរួម​អបរ​សា​រទ​ពិធី​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី ឆ្នាំរកា ។

៣-សិល្បៈករ​របាំ​ក្ងោក​ប៉ៃលិន ដើម្បី​រំលឹក​ដល់​ការបង្កើតឡើង ដល់​ការបង្កើត​របាំ​ក្ងោក​ប៉ៃលិន ជាការ​បង្ហាញ​ប្រពៃណី នៃ​ជនជាតិ​កូ​ឡា ក្នុង​ខេត្ត​ប៉ៃលិន ជា​តំបន់​សម្បូណ៌​ត្បូង​ធម្មជាតិ​ដ៏​មានតម្លៃ របស់​ប្រទេស​កម្ពុជា ។

៤- ក្រុម​ភ្លេង​ឆៃ​យុំ​ា ជា​ភ្លេង​ប្រពៃណី​វប្បធម៌​ខ្មែរ ដែល​ប្រកបដោយ​ភាព​រីករាយ​ស្វាហាប់ នៃ​ប្រជា​ជាតិខ្មែរ ។

៥- ម៉ាស៊ីន​ថត​ភាពយន្ត និង អ្នក​ថត​ភាពយន្ត ដើម្បី​រំលឹក​ដល់​សម័យ​ទស្សវត្ស​ទី៦០ នៃ​ការអភិវឌ្ឍ​វណ្ណ​កម្ម​ភាពយន្ត​ខ្មែរ ដែល​ធ្លាប់​ល្បី​រន្ទឺ​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក។

៦- រូប​ក្រពើ និង​ពស់​កេងកង ជា​និមិត្តរូប​នៃ​ភាពយន្ត​ខ្មែរ រឿង​ក្រៃ​ថោង​ក្រពើ​ឆា​រ៉ា​វ៉ាន់ និង​រឿង​ពស់​កេងកង រំលឹក​ដល់​ស្នាដៃ នៃ​ការផលិត​ភាពយន្ត​ខ្មែរ ក្នុង​ទស្សវត្ស​ទី៦។

គម្រោង​សហគមន៍​សិល្បៈ​របស់​កុមារ​ក្នុងស្រុក​មួយ​នេះ បង្កើតឡើង​ក្នុង​គោលបំណង ផ្តល់ឱ្យ​កុមារ ដែល​ជួប​ការលំបាក​នូវ​មូលដ្ឋាន​បង្ករ​បង្កើត ដើម្បី​ជំរុញ​និង​លើក​កំពស់ ការបញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន ព្រមទាំង​ទំនុកចិត្ត តាមរយៈ​សិល្បៈ ។

នេះ​ជា​ឆ្នាំ​ទី១១ហើយ ដែល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​មាន​តែមួយ បាន​ប្រារព្ធ​ឡើង ដើម្បី​កុមារ​ដែល​ជួប​ការលំបាក​ជាង ៥០០នាក់ នៅ​ក្រុង​សៀមរាប បង្កើតបាន​នូវ​អារ​ម្ម​ណ៏​ដ៏​សំខាន់​មួយ នៃ​សាមគ្គី​គ្នា​ជា​សហគមន៍ បង្កើត​ការងារ​ជា​ក្រុម ផ្តល់នូវ​ក្តីសង្ឃឹម​មោទនភាព និង​ការកោតសរសើរ សម្រាប់​ជាការ​លើកទឹកចិត្ត​ពួកគេ ឱ្យ​ជំនះ​រាល់ បញ្ហាលំបាក​នានា​ប្រចាំថ្ងៃ ដែល​ពួកគេ​នឹង​ជួបប្រទះ។

គំរោង​តុក្កតា​យក្ស (ទី​មោង​យក្ស) បាន​ចាប់បដិសន្ធិ​ឡើង​នា​ឆ្នាំ២០០៧ ក្នុងនាម​ជា​គំរោង សហគមន៍​សិល្បៈ​របស់​កុមារ ក្នុងស្រុក​មួយ ដែល​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ បាន​ក្លាយជា​គម្រោង​សិល្បៈ​របស់​កុមារ​ដ៏​ធំ​បំផុត នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល៕

fn-2017-02-19-13-32-04-0 fn-2017-02-19-13-32-30-0 fn-2017-02-19-13-32-30-1 fn-2017-02-19-13-32-30-2 fn-2017-02-19-13-32-30-4 fn-2017-02-19-13-32-31-5 fn-2017-02-19-13-32-31-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya