ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ល្បិច​បោក​តាម​វឹង

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ល្បិច​បោក​តាម​វឹង

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​មានឈ្មោះ​រ៉េ​ន តុលា ភេទ​ប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ល្បិច​ថ្មី​មួយទៀត​ដែល​ជនសង្ស័យ​ប្រើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក(ផ្ញើ​តាម​សារ​ជា​សំឡេង) ដើម្បី​ឲ្យ​ភាគី​ម្ខាង​ជា​ដៃគូ​សន្ទនា វេរ​លុយ​មក​ឲ្យ​ខ្លួន ដោយ​ផ្ញើ​លេខ​កូដ​តាម​វី​ង ចំនួន១.៥០០ដុល្លារ ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​តាមរយៈ​ការស្រាវជ្រាវ​លេខ​ទូរស័ព្ទ ដែល​ជនរងគ្រោះ​ផ្ញើ​លុយ​មកអោយ។

បើតាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី២៤ មករា ២០១៧ វេលា​ម៉ោង១០និង៣០នាទី​ព្រឹក ជនសង្ស័យ​ឈ្មោះ​រ៉េ​ន តុលា នេះ​បាន​លួច​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ RAKSA TEPICH ជា​របស់​ឈ្មោះ ជិន សិរីសោភ័ណ ភេទ​ស្រី អាយុ៣៧ឆ្នាំ នៅ​ភូមិ-សង្កាត់៤ ខេត្ត​ព្រះសីហនុ ហើយ​បាន​ប្រើប្រាស់​សំឡេង​របស់​ជនរងគ្រោះ(ជិន សិរីសោភ័ណ) ផ្ញើ​ទៅកាន់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សុខលាភ ភេទ​ស្រី អាយុ៣១ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយនិង​ជនរងគ្រោះ​ទី១ដែរ ។

បណ្តឹង​របស់​ជនរងគ្រោះ បន្ត​រៀបរាប់ថា ដោយសារ(សារ​ក្នុង​ឆាត​ជា​សារ​ចាស់ ព្រោះ​មាន​សំឡេង​ជនរងគ្រោះ​ធ្លាប់​ផ្ញើ​សារ​អោយ​វេរ​លុយ​ម្តង​រួម​មកហើយ) ស្រាប់តែ​ជនសង្ស័យ​លួច​យក​ហ្វេ​ស​ប៊ុ​ក​ជនរងគ្រោះ​ខាងលើ​បាន ហើយ​ឆាត​ជា​សំឡេង​ដដែល​សារជាថ្មី ឲ្យ​ផ្ញើ​លុយ​ចំនួន១ពាន់៥រយ​ដុល្លារ ផ្ញើ​ទៅ​ចូល​លេខ០៨៨ ៤៤៧១៨១០ ។ ជនរងគ្រោះ​ឈ្មោះ​កាន់ សុខលាភ នឹកស្មានថា ជា​សារ​ឈ្មោះ​ជិន សិរីសោភ័ណ ដែល​ធ្លាប់​ឆាត​និយាយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ក៏បាន​ផ្ញើ​លុយ​មក​ចំនួន១ពាន់៥រយ​ដុល្លារ បន្ទាប់ពី​បាន​លេខ​កូដ​វី​ង​ហើយ ជនសង្ស័យ​ក៏​ទៅ​បើក​យកលុយ​នោះ ។

បណ្តឹង​របស់​ជនរងគ្រោះ​បន្ត​អោយដឹងទៀតថា ក្រោយមក​ជនរងគ្រោះ កាន់ សុខលាភ ក៏បាន​ឆាត​មក​សួរនាំ​ឈ្មោះ​ជិន សិរីសោភ័ណ ពី​រឿង​បានទទួល​លុយ​នោះ ទើប​ជិន សិរីសោភ័ណ បាន​និយាយថា មិនដឹង​ទេ លុយ​អី​គាត់​មិនដឹង​រឿង​ទេ ពេលនោះ​ទើប​ដឹងថា មាន​គេ​ឆបោក ។ ទើប​ជនរងគ្រោះ​ទាំង២បានមក​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​នគរបាល​ជួយ​ស្រាវជ្រាវ ។

ក្រោយពី​ទទួលបាន​បណ្តឹង​ជនរងគ្រោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានដាក់​ចេញ​នូវ​បទបញ្ជា និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ ដល់​ថ្ងៃទី១៦ កុម្ភៈ ២០១៧ នៅវេលា​ម៉ោង៦និង៣០នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ហើយ​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា កាលពី​ព្រឹក​ថ្ងៃទី២៤ មករា រូបគេ​បាន​លួច​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់មនុស្ស​ស្រី​ម្នាក់ តែ​មិនដឹងថា ជា​របស់​អ្នកណា​នៅឯណា​នោះទេ (មិន​ចាំ​ឈ្មោះ​គណនី) ដោយ​ក្នុងនោះ រូបគេ​បាន​ឆែក​មើល​ក្នុង​សារ ក៏​ឃើញ​មាននិយាយ​គ្នា​រឿង​វេរ​លុយ​តាម​វី​ង​ចំនួន១ពាន់៥រយ​ដុល្លារ ហើយ​គេ​ក៏​ប្រើ​សំឡេង​ដដែល​នោះ ផ្ញើ​សារ​ឡើងវិញ ទៅ​ឲ្យ​គេ​ផ្ញើ​លុយ​មក​ឲ្យ ហើយ​អ្នកនោះ​ក៏​ផ្ញើ​លេខ​កូដ​វី​ង​មក​មែន ខ្លួន​ក៏​ទៅ​បើក​លុយ​នោះ​យកតែ​ម្តង ។

ទាក់ទង​នឹង​ករណី​ឆបោក​នេះ តាម​ហ្វេ​ស​ប៊ុ​ក​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​លេង​តាម​ហ្វេ​ស​ប៊ុ​ក មេត្តា​ប្រុងប្រយ័ត្ន​ផង​ចំពោះ​ការប្រើប្រាស់ និង​សូម​ដាក់​លេខ​សំងាត់ ឬ​ដាក់​សុវត្ថិភាព(Facebook Settings) ការពារ​អ្នកផ្សេង​ចូល​បើក​យកបាន ៕

b6d966c9-43fa-4631-be31-cbe49d555e4a d9c1cf9b-2941-4586-8798-fbe9b04218ef

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya