ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » លួច​មក​ដើរលេង លុះ​ប្អូន​លង់ រត់​ទៅប្រាប់​ម៉ែ​ថា មាន​គេ​ចាប់ជំរិត​ប្អូន​យកទៅ​បាត់

លួច​មក​ដើរលេង លុះ​ប្អូន​លង់ រត់​ទៅប្រាប់​ម៉ែ​ថា មាន​គេ​ចាប់ជំរិត​ប្អូន​យកទៅ​បាត់

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ខ្លាច​ឪពុកម្តាយ​ស្តីបន្ទោស​រឿង​លួច​នាំគ្នា​ដើរលេង ក្មេងប្រុស​អាយុ១០ឆ្នាំ​ដែលជា​បងប្រុស​បាន​ប្រឌិត​រឿង​ថា ប្អូន​ខ្លួន​ដែលមាន​អាយុ៨ឆ្នាំ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់​ដាក់​រថយន្ត​ទៅ​បាត់ បន្ទាប់ពី​ប្អូនប្រុស​របស់គេ​នោះ​លង់ទឹក​រណ្តៅ​ដី ធ្វើ​ឲ្យ​សមត្ថកិច្ច​វិលមុខ។

លោក ព្រហ្ម ពិសិដ្ឋ អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ថ្លែងថា កាលពី​ល្ងាច​ថ្ងៃទី១៦ ខែកុម្ភៈ ក្មេងប្រុស​ចំនួន៤នាក់ បាន​ទៅលេង​ទឹក​ក្នុង​រណ្តៅ​ជីកដី​ក្នុង​ភួ​មិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ក្មេងប្រុស​ម្នាក់ ក៏​លិច​កប់​ចូលក្នុង​ទឹក​បាត់។ ដោយ​ភ័យ​ពេក ក្មេងប្រុស​ម្នាក់ទៀត​ដែលជា​បងប្រុស​ក្មេងប្រុស​រងគ្រោះ ក៏​បង្កើត​ពាក្យ​កុហក​ម៉ែ​ឱ​ថា អាប្អូន​ត្រូវគេ​ចាប់​ដាក់​ឡាន​យកទៅ​បាត់។ ហើយ​ពេលនោះ ម្តាយ​ក៏បាន​ពាក្យ​នោះ រួច​ក៏ប្រាប់តៗ និង​បាន​ប្តឹងទៅ​សមត្ថកិច្ច​ថា មាន​មនុស្ស​ប្រមាត់​ប្រមង់​ចាប់ក្មេងៗទៅ។

តែ​យ៉ាងណាក៏ដោយ ក្រោយ​ដឹង​រឿងហេតុ​ពិតប្រាកដ សមត្ថកិច្ច​ក៏បាន​រាវរក​សព​ក្មេងប្រុស​រងគ្រោះ រួច​ក៏បាន​រកឃើញ​នៅ​ថ្ងៃទី១៨ កុម្ភៈ នេះហើយ​ដែរ៕

16649368_1319344398125067_3637160973356072858_n 16806953_1319344394791734_5221731734094324617_n fn-2017-02-18-14-38-46-0-600x400 fn-2017-02-18-14-38-46-3-600x400 fn-2017-02-18-14-38-47-7-600x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya