ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រក​សាកសព​មិនទាន់​ឃើញ ករណី​ទៅលេង​ទឹកស្រះ លង់ទឹក​ស្លាប់​ប្អូន​មា្ន​ក់ ប្រាប់​សមត្ថកិច្ច​ថា ត្រូវគេ​ចាប់ជំរិត

រក​សាកសព​មិនទាន់​ឃើញ ករណី​ទៅលេង​ទឹកស្រះ លង់ទឹក​ស្លាប់​ប្អូន​មា្ន​ក់ ប្រាប់​សមត្ថកិច្ច​ថា ត្រូវគេ​ចាប់ជំរិត

(បន្ទាយមានជ័យ)៖ នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​អធិការនគរបាល​ក្រុង និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង អាជ្ញាធរ​សង្កាត់​ភូមិ ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ លើ​ករណីនេះ​ទើប​ក្មេង​ទាំង២នាក់ សារភាពថា ប្អូនគេ​បាន​លង់ទឹក​ស្លាប់ ហើយ​ខណៈ​ពេលនេះ សាកសព​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ។

ក្មេងប្រុស២នាក់ បាន​បោកប្រាស់​ឪពុកម្ដាយ និង​សមត្ថកិច្ច​ថា ប្អូនគេ​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា៥នាក់ ចាប់​ដាក់ចូល​ក្នុង​ឡាន​យកទៅ​បាត់ ប៉ុន្ដែ​ការពិត​ប្អូន​របស់ខ្លួន​លង់ទឹក​ស្លាប់​សោះ ដោយ​មូលហេតុ​ខ្លាច​ឪពុកម្ដាយ​វាយ។

មុនដំបូង​ពួកគេ​បាននាំគ្នា​ទៅ​ហែល​លែង​ទឹក ពេល​ចុះ​ងូតទឹក​បងប្រុស​បង្កើត របស់​ក្មេងប្រុស​ដែល​បាត់​ខ្លួន បាន​លង់ទឹក​ហើយ​ប្អូនប្រុស​រងគ្រោះ បាន​លោត​ចុះទៅ​ជួយ​ទាញ តែ​ត្រូវ​រអិល​ជើង​លង់ទឹក​លិច​បាត់ទៅ រំពេច​នោះ​ក្មេងប្រុស​ទាំងអស់នោះ បាន​បោះ​ទុយោ​ទឹក​ជួយ​បានតែ​បងប្រុស​ប៉ុណ្ណោះ ហើយ​ក្មេងរងគ្រោះ​ជួយ​មិនទាន់។

ក្រោយ​ជួយ​រួច បងប្រុស​ក្មេងប្រុស​រងគ្រោះ ដោយ​ខ្លាច​ម្តាយ​ឪពុក​រឿង​ប្អូន​លង់ទឹក ក៏បាន​រៀបចំ​ពាក្យ​កុហក​ឪពុកម្តាយ​ខ្លួន​ថា មាន​គេ​ចាប់​ប្អូន។

ខណៈ​នេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ចុះ​រាវរក​សាកសព​ក្មេង​ដែល​បាត់​ខ្លួន នៅក្នុង​ទឹក​រណ្តៅ​ដី ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​មកទល់​ម៉ោង២រសៀល​ថ្ងៃទី១៨ ខែកុម្ភៈ​នេះ មិនទាន់​រក​សាកសព​ក្មេងប្រុស​ខាងលើ​ឃើញ​នៅឡើយ​ទេ៕

fn-2017-02-18-14-38-46-0 fn-2017-02-18-14-38-46-3 fn-2017-02-18-14-38-47-5 fn-2017-02-18-14-38-47-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya