ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១១និង៥នាទី​ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត​នៅផ្ទះ​បន្ទប់​ជួល​ខាងក្រោយ​ផ្សារ​ដី​ថ្មី ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​រដ្ឋបាល​ក្នុង​មូលដ្ឋាន​នេះ​ផងដែរ ដឹកនាំ​កម្លាំង​ដោយ​លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ និង​លោក​ឯម ភា​រី នាយរង​ប៉ុស្តិ៍ និង​មានការ​ចូលរួម​ពី​ខាង​សាលាសង្កាត់ និង​ប្រធានភូមិ​ផងដែរ ឃាត់ខ្លួន​បាន​ជនសង្ស័យ២នាក់ ដែល​កំពុងតែ​ប្រើប្រាស់​នៅក្នុង​បន្ទប់​ជួល​និង​ចែកចាយ​យ៉ាងសកម្ម​នៅពេល​យប់ ។

ជនសង្ស័យ​ដែល​ឃាត​ខ្លួន​បាន​ទី ១ឈ្មោះ ថន ធី ភេទ​ប្រុស អាយុ២៨ឆ្នាំ​មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់នៅ​ភូមិ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ឈូក​រំដួល ស្រុក​សន្ទុក ខេត្តកំពុងធំ ជា​អ្នកជួញដូរ​ថ្នាំញៀន ទី២ ឈ្មោះ ណៃ ប៊ុន​ឡា ភេទ​ប្រុស អាយុ២៧ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ឃាត់ខ្លួន​បាន​កំពុងតែ​ប្រើប្រាស់​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដកហូត​បាន​ថ្នាំញៀន៤កញ្ចប់​តូច និង​សំភា​រះ​សំរាប់​ជក់​មួយចំនួន ៕

IMG-20170218-WA0069

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya