ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ប្តី​ជា​អ្នក​សម្លាប់ ករណី​ស្រី្ត​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់ រួច​យក​សព​ទៅ​ចង-ក

សង្ស័យ​ប្តី​ជា​អ្នក​សម្លាប់ ករណី​ស្រី្ត​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់ រួច​យក​សព​ទៅ​ចង-ក

(ពោធិ៍សាត់)៖ នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សព​នារី​វ័យក្មេង ដែល​គេ​ប្រទះឃើញ​ចង-ក សម្លាប់ខ្លួន​នោះ​មានឈ្មោះ ណា​ង ម៉ា​រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, មាន​ប្តី​ឈ្មោះ គង់ ជីវ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ។

នារី​វ័យក្មេង​ម្នាក់ ត្រូវបាន​សាច់ញាតិ និង​ប្រជាពលរដ្ឋ​ប្រទះឃើញ ចង-ក សម្លាប់ខ្លួន ជាមួយ​សារុង​ពណ៌​ក្រហម ជាប់​នឹង​ជញ្ជាំង​នៅលើផ្ទះ តែ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា អាច​អំពើ​ឃាតកម្ម ហើយ​ជនសង្ស័យ​ជា​ប្តី​ថែម​ទៀតផង។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​ល ល្ងាច​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​បួរ​ស្រ​ង៉ែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

ក្រោយពេល​កើតហេតុ ប្តី​របស់​នារី​រងគ្រោះ បាន​រត់​គេចខ្លួនបាត់​ស្រមោល ហើយ​នៅពេល​កម្លាំង​របស់លោក​បាន​ទៅដល់ ឃើញថា សាកសព​របស់​នារីរ​ង​គ្រោះ ខុសប្លែក​គួរ​ឲ្យ​សង្ស័យ រួច​បាន​សុំ​ឲ្យ​ក្រុមគ្រួសារ​សព​រក្សាទុក រង់ចាំ​ជំនាញ​ខេត្ត និង​បុគ្គលិក​ពេទ្យ ពិនិត្យ​រក​មូលហេតុ​ឲ្យ​បានច្បាស់លាស់។

កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បុគ្គលិក​ពេទ្យ បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព ឃើញថា សាកសព​នារី​រងគ្រោះ មិនមែន​ចង-ក សម្លាប់​ខ្លួនឯង​ប្រាកដ​ទេ គឺ​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម បណ្តាលមកពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី។

បច្ចុប្បន្ន​សាកសព​នារី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

fn-2017-02-18-12-04-53-0 fn-2017-02-18-12-19-45-0 fn-2017-02-18-12-19-49-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya