ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​លោកតា​ម្នាក់​ស្លាប់

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​លោកតា​ម្នាក់​ស្លាប់

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៤និង១០នាទី​រសៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ស៊ន សឿន អាយុ៧៣ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​រគុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-1716 ។

មុនពេល​កើតហេតុ​គេ​ឃើញ​លោកតា ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ល្បឿន​យឺត​ខ​ណះ​មកដល់​ចំណុច​កើត​លោកតា​បាន​បត់​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ ស្រាប់​តែមាន​រថយន្ត​បង្ក​កាមរី​ហើម ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-4434 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​លោកតា​ពេញទំហឹង បណ្តាល​ឲ្យ​លោកតា​ដួល​អូស​ទៅ​ថ្នល់​ជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗនៅ​និង​កន្លែង។

បន្ទាប់មក​រថយន្ត​បាន​បើក​ព្យាយាម​រត់​ទាំង​ខូ​ត​ខាត​ផ្នែក​មុខ​ខាងឆ្វេង បើក​ឡើងទៅ​ទិស​ខាងត្បូង​សំដៅ​ឡើងមក​ផ្លូវជាតិ​លេខ៤ ហើយ​បើក​រត់​រហូតមកដល់​ចំណុច​កា​រ៉ា​ស់​សាំង​តូ​តា​ល់​អូរ​ដឹ​ម​ដោយសារ​កំពុង​ស្ទះ ទើប ម្ចាស់​រថយន្ត​បាន​បើក​យក​រថយន្ត​ទៅ​ទុកចោល​នៅក្នុង​កា​រ៉ា​ស់​សាំង ហើយ​គេចខ្លួនបាត់​តែម្តង ។

ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​សព​បាន​យក​សព​ចេញពី​កន្លែងកើតហេតុ​ទៅផ្ទះ​ដោយ​ខ្លួនឯង បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​សហការ​ធ្វើការ​នៅ​កន្លែងកើតហេតុ​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​រាជធានី​ចុះមក​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

16807354_1319081338151373_6718564817172842236_n 16807496_1319081361484704_5696695290119988784_n 16831016_1319081341484706_9207432486950664090_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya