ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ប្រជាពលរដ្ឋ៤៣ គ្រួសារ ក្រុង​កំពង់ឆ្នាំង​ស្នើសុំ​អន្តរា​គន៍​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ជួយ​ដោះស្រាយ រឿង​ឈ្មួញ​ដី​រំលោភ​យក​ដី៤៣ប្លង់​របស់​ពួកគាត់

ទំនាស់​ដីធ្លី​រាំ​រ៉ៃ​ប្រជាពលរដ្ឋ៤៣ គ្រួសារ ក្រុង​កំពង់ឆ្នាំង​ស្នើសុំ​អន្តរា​គន៍​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ជួយ​ដោះស្រាយ រឿង​ឈ្មួញ​ដី​រំលោភ​យក​ដី៤៣ប្លង់​របស់​ពួកគាត់

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ​ប្រមាណ២០នាក់​តំណាងអោយ៤៣គ្រួសារ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​បាន​ទិញ​ដី​ពី​លោក​អៀរ គុយ​ម៉​ង់ បាន​ចោទប្រកាន់ថា ក្រុម​របស់លោក លី ផេង រំលោភ​យក​ដី៤៣ប្លង់ តាំងពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​ជាប់​ខាងកើត​ក្រុមហ៊ុន​លាង សេង​ក្នុងភូមិ​ទី៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

កាលពី​ព្រឹក​ថ្ងៃទី១២ ខែ​កុ​ម្ភះ ឆ្នាំ២០១៧ បានមក​ជួបជុំគ្នា​លើក​បដា​លើដី​ទំនាស់ សុំ​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហ៊ុន សែន មេត្តាជួយ​ដោះស្រាយ​យក​ដី​ពី​ក្រុមហ៊ុន លី ផេង មកអោយ​ពួកគាត់​វិញ​ដើម្បី​សាង់សង់​លំនៅដ្ឋាន​រស់នៅ​ស្របច្បាប់​ដោយ​អនុគ្រោះ​ផង។

-តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​បាន​និយាយ​អោយដឹងថា៖ យោងតាម​ផែនការអភិវឌ្ឍន៍​ច្រាំងទន្លេ​របស់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង នៅក្នុង​ខែមេសា ឆ្នាំ២០១៦ ពួកគាត់​បាននាំគ្នា​ទិញ​ដីប្លង់ៗម្នាក់​ដែលមាន​ទំ​ហ៊ំ៥ម៉ែត្រ គុណ២០ម៉ែត្រ​នៅ​ចំណុច​ចុង​កោះ​ក្នុងភូមិ​ទី៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ពី​ក្រុមហ៊ុន លោក អៀរ គុយ​ម៉ុង មានតម្លៃ​ក្នុង១ប្លង់​ចាប់ពី ៥.២០០ដុល្លា​ទៅ១៥០០០$ ដោយមាន​លោក​មេភូមិ​ទៅ៧ និង​លោក​ចៅសង្កាត់​ខ្សា​ម​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​លក់​ទិញ​ត្រឹមត្រូវ និង​ដឹង​ឭ​ផងដែរ ពួកគាត់​និយាយថា បើ​អជ្ញាធរ​ភូមិ សង្កាត់​មិន​ទទួលស្គាល់​ពួកគាត់​ក៏​មិន​ទិញ​ដែរ។

-ស្រាប់តែ​នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ គេ​ឃើញ​លោក លី ផេង ( នៅ​ក្រុងភ្នំពេញ ) និង​បក្សពួក​ដោយមាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មួយចំនួន​មក​ការពារ​ពួកគេ​ផង​នោះ បាននាំគ្នា​មក​ដក​បង្គោល​ព្រុំដី និង​រុះ​រោង​ក្នុង​ដី​របស់​ពួកគាត់ ហើយ​ក្រុម​លោក​លី ផេង​បានធ្វើ​របង​ហ៊ុំ​ព​ទ្ធ័​លួស​បន្លាយ​កដីរ​បស់​ពួកគាត់​ដោយនិយាយ​ថា ដី​ទាំងនេះ​ជា​ដី​របស់ លី ផេង មិនមែន​ដី​របស់​អៀរ គុយ​ម៉​ង់​ទេ បើ​អ្នកណា​ហ៊ាន​ដក​បង្គោល​គេ​ចេញ១ដើម គឺ​ត្រូវ​សង​គេ២០០០ដុល្លា ហើយ​បើ​ចង់​ប្តឹង​ទៅណា​ក៏​ប្តឹងទៅ។

-ក្នុង​ការទិញ​ដី​នេះ​ពួកគាត់​ភាគច្រើន បាន​ខ្ចី​ចងការ​ប្រាក់​ពី​ធនាគារ ព្រោះតែ​ចង់បាន​ដី​សង់ផ្ទះ​នៅ​រកស៊ី​ជិត​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លាង សេង​ដែល​ខេត្ត​តម្រូវអោយ​សាង់​ផ្សារ​ថ្មី​នៅ​ទីនោះ ប៉ុន្តែ​បែរជា​ត្រូវគេ​រំលោភ​យក​អស់​ទៅ​ញ។
កន្លងមក​ពួកគាត់​បានដាក់​លិខិត​ស្នើសុំ​អន្តរា​គម ទៅ​អាជ្ញាធរ​សង្កាត់​ខ្សា​ម លោក​អភិ​បា ល​ក្រុង​កំពង់ឆ្នាំង ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង លោកជំទាវ​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ​ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នេះ​ក៏បាន​ដាក់​លិខិត​ទៅ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី និង​ក៏បាន​ដាក់ជូន​ខុទ្ទកាល័យ​សម្តេច​នាយ​រដ្ឋមន្ត្រី​ផងដែរ ប៉ុន្តែ​មកដល់ពេលនេះ​ស្ងាត់​សូន្យឈឹង មិនទាន់​ឃើញ​ស្ថាប័ន​ណា​ជួយ​ដោះស្រាយ​ឡើយ ហេតុនេះហើយ​ទើប​ពួកគាត់​សំណូមពរ​តា​រយៈ​សារព័ត៌មាន​ដើម្បីអោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយ​ដោះស្រាយ​រឿងនេះ​អោយ​ពួកគាត់​ដោយ​ក្តី​អនុគ្រោះ​ផង។

-ទាក់ទង​និង​រឿងនេះ លោក អៀរ គុយ​ម៉ុង បាន​និយាយ​អោយដឹងថា លោក​ក៏​ជា​ជង​រងគ្រោះ​ដែរ​ព្រោះថា លោក​បាន​ទិញ​ដី​ខាងលើនេះ​ពី​ឈ្មោះ ជៀម ហៃ ដោយបាន​ប្រគល់​ប្រាក់​អោយ​គ្រប់​ចំនួន​អស់ហើយ និង​បាន​យក​ដី​នេះ​មក​លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ខាងលើ ដោយមាន​អាជ្ញាធរ​ភូមិ​សង្កាត់​ដឹង​ឭ​និ
ង​ទទួលស្គាល់ តែ​ក្រោយមក​បែ​ជា លោក លី ផេង ប្តឹង​ថា​លោក​រំលោភ​យក​ដី​គាត់ យកទៅលក់​ទៅវិញ។

-ចំណែក​លោក លី ផេង បាន​និយាយ​អោយ​ក្រុមអ្នកកាសែត​ដឹងថា៖ លោក​បាន​ទិញ​ដី​ខាងលើនេះ ពី​ឈ្មោះ ជៀម ហៃ ជា​ម្ចាស់​ដី តាមរយះ​លោក អៀរ គុយ​ម៉ុង​ដោយ​ផ្ដល់​លុយ​ទៅអោយ​លោក​អៀរ គុយ​ម៉​ង់​ជា​អ្នក​យកទៅ អោយ លោក​ជៀម ហៃ​ជា​ម្ចាស​ដី ប៉ុន្តែ​បែ​ជា​លោក អៀរ គុយ​ម៉ុង បាន​រំលោភ​យក​ដី​ទាំងអស់នោះ​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន​ហើយ​យក​ដី​នោះ​ទៅ​អង្កន់ លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ខាងលើ។

-សូមបញ្ជាក់ថា៖ រឿងរ៉ាវ​ខាងលើនេះ លោក អៀរ គុយ​ម៉ុង និង​លោក លី ផេង បាន​នឹង​កំពុង​ប្តឹងផ្តល់​ក្ដី​ក្ដាន់​គ្នា​នៅ​តុលាការខេត្ត​កំពង់ឆ្នាំង​សព្វថ្ងៃ​រហូត មកដល់ពេលនេះ​មាន​រយះពេល​ជាង៥ខែ​មកហើយ មិនទាន់​ឃើញ​តុលាកា​ជំនំ​ជុំ​រះ​រឿងក្ដី​នេះ​នៅឡើយ​ទេ។

បើ​យោងតាម​ប្រភព​បាន​បង្ហើប​អោយដឹងថា ភាគី​ទាំងសងខាង​បា​នរក​លេស​ល្បិច​វិធី​ធ្វើបាប​គ្នា​ទៅវិញ ទៅមករៀងៗខ្លួន​ដោយ​ភាគី​ខាង​លោក​អៀរ គុយ​ម៉​ង់​បាន​បុកលុយ​ប្រមាណ​ជាង២ម៉ឺន​ដុល្លា​ទៅអោយ​តុលាការខេត្ត​កពង់​ឆ្នាំង​អោយ​ចាត់ការ​ភាគី​លោក​លី ផេង ហើយ​តុលាការ​បាន​រក​ល្បិច​វិធី​ដោយ​លើកយក​សំ​ុ​ណំ​រឿង​រដ្ឋបាល​ព្រៃឈើ​ប្ដឹង​លោក​លន់ ឡេង​ពីបទ​រារាំង​កិច្ចការងារ​សមត្ថកិច្ច​ក្នុងករណីរ​ចាប់​រថយន្ត​តា​កុ​ម៉ា​ដឹកឈើ​រាជ​ថ្កុ​ល៣ដុំ​និង​ឈើ​អា២ដុំ​នៅ​ចំណុច​ត្នោត១ដើម​ក្នុងភូមិ​ត្រពាំង​ម្លូ ឃុំ​គ្រាំង​ស្គា​កាលពី​អំឡុង​ឆ្នាំ២០១៤កន្លងទៅ​យកមក​ចាត់​ការ ហើយក៏​បាន​ចាប់​លោក​លន់ ឡេង​តំណាង​លោក​លី ផេង​ដាក់ពន្ធនាគារ​ហូត​សព្វថ្ងៃ។

ចំណែក​ភាគី​ខាង​លោក​លី ផេង វិញ​ក៏បាន​រក​ល្បិច​វិធី ប្ដឹ​ភាគី​លោក​អៀរ គុយ​ម៉​ង់​វិញ​ផងដែរ​ដោយ​ប្ដឹង​លោក​សាយ សូរ​តំណាង​លោក​អៀរ គុយ​ម៉​ង់ ទៅ​តុលាការ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ​ក្នុងករណី​ទិញ​លក់​រថយន្ត​បា​ឡែ​ន១គ្រឿង​ដែលមាន​តម្លៃ​ត្រឹមតែ៤៥០០$ប៉ុន្តែ​ក្នុង​លិខិត​លក់​ទិញ​រថយន្ត​នោះ​មានតម្លៃ​រហូតដល់៨៥០០$ឯណោះ ហើយ​តុលាការ​ក៏បាន​ចាប់​លោក​សាយ សូរ​ដាក់ពន្ធនាគា​វិញ​ដែរ​ពីបទ​ឆបោក​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត។

ប្រភព​បានអោយដឹង​បន្តទៀតថា​រឿង​ទំនាស់​ដីធ្លី​ខាងលើ​គឺ​បណ្ដាលមកពី​ភាគី​ខាង​លោក​អៀរ គុយ​ម៉​ង់​ជា​អ្នករំលោភ​ដោយ​ដំបូង​អ្នក​ទាំង២ជា​មិត្ត​ភ័ក្ដិ​នឹង​គ្នា រកស៊ី​ក្រុមហ៊ុន​តែមួយ​ទិញ​ដី​ពី​ឈ្មោះ​ជៀម ហៃ​ជាមួយគ្នា ប៉ុន្តែ​បែ​ជា​លោក​អៀរ គុយ​ម៉​ង់​ស៊ីដាច់​ដោយ​យក​ដី​នោះ​ទៅ​អង្កន់​លក់​បន្ត​អោយ​ប្រជាពលរដ្ឋ​ទើប​មានរឿង​បែបនេះ​កើតឡើង ចំណែក​ប្រជាពលរដ្ឋ​ទាំង៤៣គ្រសារ​ជា​អ្នករងគ្រោះ​ដោយសារ​ក្រុម​នេះ៕16729517_378232699220404_5163297662633781854_n 16730436_378232585887082_5608615408717409322_n 16807320_378232245887116_2071859212697364467_n 16807357_378232369220437_3401914870189919553_n 16807505_378232539220420_4318199284490356333_n 16807647_378232309220443_1435580995211253420_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya