ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » លា​ហើយ​អូន​សំឡាញ់​ទាំង៣នាក់ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប បង​ចិត្តដាច់​ណាស់

លា​ហើយ​អូន​សំឡាញ់​ទាំង៣នាក់ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប បង​ចិត្តដាច់​ណាស់

ភ្នំពេញ៖ ករណី​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១១និង៣០នាទី​ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះជួល​លេខ៣០ ផ្លូវ៣៣៦ ក្រុមទី១៣ ភូមិ៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ដោយសារ​ការរកស៊ី​មិន​កាក់កប់​និង​ខ្វះខាត​ជីវភាព​ផង​នោះ បានធ្វើ​ឲ្យ​បុរស​ជា​ប្តី​បានសម្រេច​ចិត្ត​ចង.ក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ចោល​ប្រពន្ធ​ទាំង៣នាក់ និង​បាន​សរសេរ​ពាក្យ​បណ្ដាំ​ចុងក្រោយ បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ប្រពន្ធ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន ចុះមក​ត្រួតពិនិត្យ​ដល់​កន្លែង​កើត ។

បុរស​ដែល​ស្លាប់​មានឈ្មោះ គឹម ចំណាន ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​អ្នករៀបចំ​តុបតែង​សំអាងការ​ចំណាន ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ និង មាន​ទីលំនៅ​ភូមិ៣ សង្កាត់​ស្មាច់មានជ័យ ខេត្ត​ខេមរៈភូមិន្ទ ខេត្តកោះកុង ដែលជា​ផ្ទះ​ប្រពន្ធដើម​ឈ្មោះ អា​ណែ​ត ដែលមាន​លេខ​ទូរស័ព្ទ 010 228 077 ។

ប្រពន្ធក្រោយ​នៅ​កន្លែងកើតហេតុ​មានឈ្មោះ គង់ សំអឿន ភេទ​ស្រី អាយុ៤០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​អ​ន្ទះ ឃុំ​ព្រែក​អ​ន្ទះ ស្រុក​ពា​ធ៍​រាំង ខេត្តព្រៃវែង មិនទាន់​មានកូន​ទេ ហើយ​បាន​រួមរស់​ជាមួយគ្នា​រយះពេល២ឆ្នាំ ហើយ​តែ​អត់​មានកូន​ទេ។

យោងតាម​លិខិត​បណ្តាំ​បានសរសេរថា ខ្ញុំ​លា​ហើយ​ប្រពន្ធ​ជាទី​ស្រលាញ់! (អឿន) ខ្ញុំ​លា​ហើយ កូនៗទាំងពីរ របស់​ប៉ា និង ប្រពន្ធ​ដ៏​ល្អ ខ្ញុំ​អត់​មាន​ជំរើស​ទេ ខ្ញុំ​លា​ហើយ លា​អ្នក​រាល់គ្នា អោយ​ខ្ញុំ​សុំទោស លេខ​ទូរស័ព្ទ​អា​ណែ​ត​នៅ​កោះកុង 010 228 077 មិនបាច់​ធ្វើបុណ្យ​អោយ​ខ្ញុំ​ទេ​យក​សព​ខ្ញុំ​ទៅ​បូជា​នៅ​វត្ត​ណា​ក៏បាន​ដែរ! ខ្ញុំ​លា​ហើយ! ។

យោងតាម​សម្ដី​ប្រពន្ធ​ជនរងគ្រោះ​បានអោយដឹងថា តាំងពី​ប្តី​គាត់​ត្រឡប់​ពី​រៀប​តុបតែង​ការ​នៅឯ​ខេត្តកោះកុង ប្តី​របស់គាត់​មាន​ទឹកមុខ​មិន​សប្បាយចិត្ត​ដូច​មានរឿង​អ្វីមួយ គាត់​ជា​ប្រពន្ធ​បាន​សាកសួរ​ប្តី​គាត់​ដែរ​តែ​ប្តី​របស់គាត់​មិនដែល​ប្រាប់​អំពី​បញ្ហា​អ្វី​ឡើយ គ្រាន់តែ​និយាយថា ទៅ​រៀប​តុបតែង​ការ​មានការ​ខាត ។ ដោយនៅ​ថ្ងៃកើតហេតុ​ប្តី​របស់គាត់​បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម​ផ្ទះ​ដោយ​បាត់​ជនរងគ្រោះ ក៏​នាំគ្នា​ដើររក​ស្រាប់តែ​ប្រទះឃើញ​ចងក​ស្លាប់​បាត់ទៅហើយ​នៅក្នុង​បន្ទប់ទឹក​ឡៅតឿ ហើយ​គាត់​ជា​ប្រពន្ធ​បាន​ស្រែកហៅ​កូនក្មួយ​ជួយ​ទ្រ​លើ​ដាក់​ចុះមក​ខាងក្រោម​និង​ជួយសង្គ្រោះ​តែ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុ​ស្ត៏​បឹង​សាឡាងភ្លាមៗផងដែរ ។

យោងតាម​អ្នកជិតខាង​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​មាន​ប្រពន្ធ៣ តែ​មិនបាន​បញ្ជាក់ថា​នៅទីណា​ខ្លះ​ទេ ហើយ​បាន​ប្រាប់ថា ជនរងគ្រោះ​មិនសូវ​ចេះ​មាត់ក​ឡើយ ដឹង​តែ​ពី​ធ្វើ​ការងារ​ដើម្បី​គ្រួសារ ហើយ​ការងារ​របស់​ជនរងគ្រោះ​គឺមាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​ផងដែរ ចំពោះ​ជនរងគ្រោះ​មិនដែល​មាន​ផល​ទំនាស់​ជាមួយ​អ្នកជិតខាង​ឡើយ ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច និង សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ដោយ​ខ្សែ​អង្រឹង​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​ក្នុង​សង្កាត់​បឹង​សាឡាង ៕16728995_1849985195249561_5265994775012113485_n 16806820_1369019223157307_6396504295865289838_n 16807098_1849985178582896_4951642203300936750_n 16807550_1849985131916234_8641550444409509867_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya