ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » នគរបាល​ស្រុក​សំរោង​ចោទ​តុលាការ​ដោះលែង ជនសង្ស័យ​គ្រឿងញៀន

នគរបាល​ស្រុក​សំរោង​ចោទ​តុលាការ​ដោះលែង ជនសង្ស័យ​គ្រឿងញៀន

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ​បាន​ត្អូញត្អែរថា សាលាដំបូង​ខេត្តតាកែវ បានធ្វើ​ការដោះលែង​ជនសង្ស័យ​គ្រឿងញៀន៥នាក់ ដែល​គេ​បាន​បញ្ជូនទៅ​ឲ្យ​ចាត់ការ​តាម​នីតិវិធី ដែល​នេះ​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ពលិកម្ម​ក្នុងការ​បង្ក្រាប និង​ជា​មើលងាយ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ។

តាម​សេចក្ដី​រាយ​ការ​ពី​ក្រុម​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី៥ ខែកុម្ភៈ កំលាំង​នគរបាល​ស្រុក​សំរោង បានចេញ​ប​ង្ក្រា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​បាន​ចំនួន៥នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​កញ្ចប់ និង​ម៉ូតូ​ជាច្រើន​គ្រឿង។ ក្រោយពេល​ធ្វើការ​បង្ក្រាប​យ៉ាង​ក្ដៅគគុគ​កំលាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ការ​តាម​និតិ​វិធី។ តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង គេ​បែរជា​ឃើញ​ជនសង្ស័យ​ដើរ ក្នុងភូមិ​យ៉ាង​រំភើយ, ដោយ​ពួកគេ​ថា បាន​បង់លុយ​ឲ្យ​តុលាការ​រួចហើយ។

ជនសង្ស័យ​ទាំងនោះ រួមមាន​ឈ្មោះ ១/មួន ភា​រ៉ា ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ទឹកអំបិល ឃុំ​រវៀង ស្រុក​សំរោង ២/ធូ បូ​រិ​ន្ធ ហៅ​លុគ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​រវៀង ស្រុក​សំរោង ៣/អួន សុភាព ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​រវៀង ស្រុក​សំរោង ៤/យន់ សុធី​ម ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ទី៥/ជា ឃីម ភេទ​ប្រុស អាយុ៤២ឆ្នាំ រស់នៅ​បឹង​ក្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ។ អំឡុង​ការចាប់​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ១កញ្ជប់​ធំ និង១៤កញ្ជប់ តូច​អាវុធ​ឆ្នៃ១ដើម មាន​គ្រាប់២០គ្រាប់ ម៉ូតូ​ចំនួន២គ្រឿង និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត។

លោកស្រី អ៊ិន ម៉ានិត ប្រធាន​សាលាដំបូង​ខេត្តតាកែវ មិនអាច​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​ព្រឹក​មិញ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ស្រី​បិទ​ការហៅ​ចូល។

ទាក់ទង​ករណីនេះ​លោក ស ដា​រ៉ា នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រវៀង បាន​ឲ្យ​ដឹងថា សាលាដំបូង​ខេត្តតាកែវ ពិតជា​បានធ្វើ​ការដោះលែង​ជន​ជួញដូរ​គ្រឿងញៀន​ទាំង៥នាក់​ខាងលើ​មែន ព្រោះ​ជនសង្ស័យ​ខាងលើ​ជា​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​របស់លោក។ ចំណែក​លោក មឿង សារុន អធិការ​ស្រុក​សំរោង ក៍បាន​បន្ថែម​ដែរ​ថា កម្លាំង​របស់លោក បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុង​មូលដ្ឋាន​ពិតមែន ត្រូវបាន​ខាង​តុលាការ​ដោះលែង។

លោក​ថា ករណីនេះ​សម្រាប់​លោក​មិនមាន​អ្វី​និយាយ​ទេ ព្រោះ​ជា​សេចក្ដីសម្រេច​របស់​តុលាការ, គឺ​វា​គ្រាន់តែ​ជា​រឿង​ដ៍៏​អៀនខ្មាស​សម្រាប់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ។ ព្រោះ​ករណី​គ្រឿងញៀន​ជា​បញ្ហារ​ដ៏​សំខាន់ ដែល​ពលរដ្ឋ​ទាមទា​ឲ្យ​ខាង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប៕

10933723_1368996096492953_3386119946121214089_n 16649553_1368996169826279_3025501096534402457_n 16711786_1368996166492946_995687228678188555_n 16730287_1368996086492954_4058026002558165302_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya