ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​ម្នាក់​សង្ស័យ​ខ្យល់គរ ដេកស្លាប់​ក្នុង​អង្រឹង​លើ​ម៉ូតូ​រ៉ឺម៉ក

ប្រទះឃើញ​បុរស​ម្នាក់​សង្ស័យ​ខ្យល់គរ ដេកស្លាប់​ក្នុង​អង្រឹង​លើ​ម៉ូតូ​រ៉ឺម៉ក

ភ្នំពេញ៖ កាលពី​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច​មុខ​ឃ្លាំង​ក្រុមហ៊ុន​លក់​រថយន្ត​យីហោ(វ៉ាន់​ឆាយ) ស្ថិតក្នុង​ភូមិ​ទី៣ សង្កាត់-ខណ្ឌ​ជ្រោយចង្វា។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​មួង ភារ​ម្យ អាយុ៥៨ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូ​រុ​ឺ​ម៉ក ស្នាក់នៅ​នៅ​ភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា។

ជនរងគ្រោះ​មានកូន​ប្រុស​ស្រី៨នាក់​ប្រុស៣នាក់​ស្រី៥នាក់ ហើយ​ត្រូវបាន​ប្រពន្ធ​រត់ចោល​ទៅ​ស្រុកកំណើត នៅ​ស្រុក​សំពៅ​លូន ខេត្តបន្ទាយមានជ័យ រយៈពេល២ឆ្នាំ​មកហើយ​ដោយ​បុរស​ខាងលើ​ដើរ​ធ្វើការ​រកលុយមួយខែៗមិនដែល​ឱ្យ​លុយកាក់​ជួយ់​ចិញ្ចឹម​កូន​នោះឡើយ​ទើប​ប្រពន្ធ​ដាច់ចិត្ត​នាំកូនៗទៅ​នៅឯ​ស្រុកកំណើត​បាត់ទៅ។

ក្រោយពី​ប្រពន្ធ​នាំ​កូន​ចាក​ចេញទៅ​នៅឯ​ស្រុកកំណើត​បាត់​នោះ​បុរស​ខាងលើ​បាន​ទិញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មក​រត់​ដើម្បី​រកប្រាក់​ចិញ្ចឹម​ខ្លួន តែ​បាន​ប្រាក់​បន្តិចបន្តួច​មក​គិតតែ​ពី​ទិញ​ស្រាស​ស្រា​ថ្នាំផឹក​ស្រវឹង​ជោកជាំ​ជា​រាល់ថ្ងៃ​ពុំ​សូវ​បាន​ហូបបាយ​ទៀត​ទាត់​ទេ ហើយ​នៅពេល​យប់​ម្តង​គឺ​រូបគាត់​តែង​ចត​រ៉ឺម៉ក​កង់​បី​ចង​អង្រឹង​សំរាក​នៅ​ម្តុំ​កើតហេតុ​ជា​រាងរាល់ថ្ងៃ​ក៏ ប៉ុន្តែ​នៅ​យប់កើតហេតុ​គេ​មិនដឹងថា​រូបគាត់​មក​សម្រាក់​នៅ​ទីនោះ​ពី​ពេលណា​ទេ ស្រាប់តែ​ព្រឹក​ឡើង​គេ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​អ​ង្រឹ​ក​ក្នុង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បាត់ទៅហើយ។

នៅ​ម៉ោង៦និង៣០នាទី​ព្រឹក បុគ្គលិក​ក្រុមហ៊ុន​លក់​រថយន្ត​ខាងលើ​ម្នា​ក់បាន​បើក​ទ្វាររបង​ឃ្លាំង​ហើយ​បាន​បើករថយន្ត​ចេញមកក្រៅ​ដើម្បី​ដាក់​ទំ​រាប​នៅមុខ​ក្រុមហ៊ុន​លក់​ហើយដោយ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជនរងគ្រោះ​ចត​ដេក​នៅខាងមុខ​ទីនោះ​ក៏រ​ត់ទៅ​អង្រួន​ដាស់​ឱ្យ​ជនរងគ្រោះ​ក្រោក​ដើម្បី​យកចេញ​ខណៈពេល​យកដៃ​ទៅ​កេះ​អង្រួន​នោះ​ស្រាប់តែ​ដងខ្លួន​ជនរងគ្រោះ​មាន​ស្ថានភាព​រឹង​ដូន​គល់​អុស​បាត់ទៅហើយ ដោយ​គេ​មិនដឹងថា​ជនរងគ្រោះ​ស្លាប់​តាំង​ពេលណា​នោះឡើយ ៕

jongva-1 jongva-3 jongva-6 jongva-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya