ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកោះកុង ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកោះកុង ២នាក់ ករណី​គ្រឿងញៀន

(កោះកុង)៖ ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង៨យប់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ៣សង្កា​ត ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ក្រោម​ការដឹកនាំ​ដោយ​លោក មីន រស្មី អធិការនគរបាល​ក្រុង រួមទាំង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត។

ជនសង្ស័យ​ទី១-ឈ្មោះ ខេន ស៊ី​ហ៊ាន ភេទ​ស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​ម​ភូមិន្ទ មានមុខ​របរ​បោក​អ៊ុតខោរ​អាវ និង​ទី២-ឈ្មោះ ស្រ៊ុន វុ​ធ អាយុ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ៣សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ។ វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​បាន​ដកហូត​បាន មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន១៤កញ្ចប់ ក្នុងនោះ​មាន២កញ្ចប់​ធំ​សរុប​ស្មើរ​៩.៩g ។

លោក​អធិការ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ទាំងអស់គ្នា ដើម្បី​ការពារ និង​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតឡើង ហើយ​សូម​ឲ្យ​យុវវ័យ​ទាំងអស់ ត្រូវ​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន ត្រូវយក​ការសិក្សា​ជា​ចម្បង ព្រោះ​យុវវ័យ​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ៕

fn-2017-02-17-13-49-09-0 fn-2017-02-17-13-49-15-0 fn-2017-02-17-13-49-15-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya