ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹកឈើ​ប្រណិត២គ្រឿង​ឆ្លងកាត់សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ​បានសម្រេចតែ​ត្រូវបាន​អាវុធហត្ថ​ធ្វើការ​បង្ក្រាបបាន​ដដែល

រថយន្ត​ដឹកឈើ​ប្រណិត២គ្រឿង​ឆ្លងកាត់សង្កាត់រដ្ឋបាល​ព្រៃឈើ​ដុង​ក្រឡ​បានសម្រេចតែ​ត្រូវបាន​អាវុធហត្ថ​ធ្វើការ​បង្ក្រាបបាន​ដដែល

ស្ទឹងត្រែង៖ រថយន្ត​សាំ​យ៉ុង​លួច​ឆ្មក់​ដឹកឈើ​ប្រណិត​ចេញពី​ស្រុក​សៀម​ប៉ាង ដែល​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បង្ក្រាប​កាលពី​យប់​ម៉ិ​ញ​នោះ​នៅ​ព្រឹក​ថ្ងៃ១៧ខែកុម្ភៈ ឆ្នាំ២០១៧កម្លាំង​អាវុធហត្ថ​បានប្រគល់​ជំនាញ​រដ្ឋបាល​ព្រៃ​ហើយ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់។

ប្រ​ត្តិ​ប​ត្តិ​ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ព្រលប់​ថ្ងៃទី១៦ខែកុម្ភៈ២០១៧ស្ថិតនៅ​ចំណុច​ប៉ុស្តិ៍នគរបាល​សង្កាត់​សាមគ្គី​ក្បែរ​គល់ស្ពាន​សេកុង​ស្ទឹងត្រែង។បើតាម​ប្រភព​ពត៍​មាន​អោយដឹងថា​រថយន្ត​សាំ​យ៉ុង​ទាំង២ខាងលើ​បាន​លួច​ឆ្មក់​ដឹកឈើ​ប្រណិត​ចេញពី​ស្រុក​សៀម​ប៉ាង​ក្នុង​គោលបំណង​យកទៅ​ស្តុក​ក្នុង​ខេត្ត​រួច​សាង​បន្ត​ទៅអោយ​រថយន្ត​សាំ​យ៉ុង​តាក់ស៊ី​ដឹក​អ្នកដំណើរ​ពេល​ទៀបភ្លឺ​ឆ្ពោះ​យកទៅ​កាន់​ខេត្ត​ទីផ្សារ​នៃ​ការ​រត់ការ​ឈើ​ចូលទៅ​ប្រទេស​វៀតណាម​ហើយ​ជំនាញ​មេព្រៃ​គេ​មិនដែល​ឃើញ​បង្ក្រាប​នោះទេ​បែ​ជា​បណ្តែតបណ្តោយ​អោយ​រថ​យន្ត​ដឹកឈើ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់ថ្ងៃ​មិន​ថា​មកពី​មូលហេតុ​អ្វី​បានជា​ជំនាញ​ហាក់បីដូច​សម្ងំ​ដូចជា​ត្រូវ​ថ្នាំ​សណ្តំ​រួច​ចាំតែ​ទទួល​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​ដ៏​ទៃ​បង្ក្រាបបានស្រាប់។សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​អោយដឹងថាៈ​ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​លោក​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នៅ​បន្ទាប់ពី​ទទួលបាន​ពត៍​មាន​សម្ងាត់​មក​ថា​មាន​រថយន្ត​សាំ​យ៉ុង​លួច​ដឹកឈើ​ប្រណិត​ដោយ​ខុសច្បាប់​ចេញពី​ស្រុក​សៀម​ប៉ាង​លោក​ក៏បាន​ចាត់​អោយ​កូន​ចុះទៅ​បង្ក្រាបបានភ្លាមៗផងដែរ​នៅ​ចំណុច​ខាងលើ​ប៉ុន្តែ​ឃាត់ខ្លួន​តៃកុង​មិន​បានទេ​ដោយ​ជន​តៃកុង​បាន​រត់គេចខ្លួន។លោក​សួន​ម៉េង​លី​នាយ​សង្កាត់​ដុង​ក្រឡ​បានអោយដឹងថា​លោក​បានទទួល​រថយន្ត​ទាំង២ព្រមទាំង​ឈើប្រណិត​រួចមកហើយ​នៅ​ព្រឹក​នេះ។

លោ​កថា​រថយន្ត​ទាំង២ដែល​ដឹកឈើ​ប្រណិត​ជា​ប្រភេទរថយន្ត​ម៉ាក​សាំ​យ៉ុង​ដូចគ្នា​ទី១គឺ​ពណ៌​សរ​ក្រវ៉ាត់​ទៅដោយ​ពណ៌​ប្រផេះពាក់​ស្លាក​លេខភ្នំពេញ2S-7658.និង១គ្រឿង​ទៀតពណ៌​បៃតងបិត​ស្កុ​តពណ៌​សរ​ពាក់​ស្លាក​លេខកំពង់ចាម2A-6386.។លោក​បន្តថា​ឈើ​ដែល​នៅលើ​រថយន្ត​ទាំង២ខាងលើ​នោះ​ជា​ឈើប្រណិត​ប្រភេទ​ធ្នង់​សុទ្ធ​មាន​ចំនួន១៤៦ដុំ​និង​ស្លឹក​ហើយ​ខណៈ​នេះ​បាន​នឹង​កំពុង​វាស់​រក​ចំនួន​មែត្រ​គូប៕16763476_1763166527335079_2086986318_o 16763622_1763166677335064_225063703_o 16809050_1763166617335070_73030690_n 16810128_1763166640668401_461317990_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya