ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លោក គឹម សុខ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

លោក គឹម សុខ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

(ភ្នំពេញ)៖ នៅវេលា​ម៉ោង១១និង០៣នាទី​ថ្ងៃទី១៧ ខែកុម្ភៈ​នេះ លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ បាន​ចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ លោក គី តិច មេធាវី​របស់​សម្តេច បានដាក់​ពាក្យ​ប្តឹង លោក គឹម សុខ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពី​លោក គឹម សុខ និយាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​មិនមាន​មូលដ្ឋាន។ ចំពោះ​ករណីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានទាមទារ​សំណង​ជំងឺ​ចិត្ត៥០ម៉ឺន​ដុល្លារ​ពី​លោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវ​បាន​ប្តឹង​មួយ​ករណី​ទៀត ដោយ​មេធាវី​ការពារ​ក្តី​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ករណី​ដែល​លោក បាន​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា រៀបចំ​ប្រព័ន្ធ​មួយ ដើម្បី​សម្លាប់​មនុស្ស​ហើយ​រកមុខ​ឃាតក​មិនឃើញ។ កាលពី​ម្សិលមិញ​លោក គឹម សុខ ក៏បាន​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ ចំពោះ​ករណីនេះ​ផងដែរ ប៉ុន្តែ​ត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង ដែល​កាន់​សំណុំ​រឿងនេះ មិន​អនុញ្ញាត​ទេ។

ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​អមដំណើរ​លោក គឹម សុខ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ៕

fn-2017-02-17-11-04-41-0 fn-2017-02-17-11-04-41-1 fn-2017-02-17-11-04-41-2 fn-2017-02-17-11-04-42-4 fn-2017-02-17-11-08-33-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya