ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ភ្លេចខ្លួន រត់​ទៅ​បើក​គ្លីនិក ដដែល នរណា​ហ៊ាន​ចូល​មើល (ខូច​ឈ្មោះ​ហើយ​នៅ​បើក​ទៀត)

ភ្លេចខ្លួន រត់​ទៅ​បើក​គ្លីនិក ដដែល នរណា​ហ៊ាន​ចូល​មើល (ខូច​ឈ្មោះ​ហើយ​នៅ​បើក​ទៀត)

(ពោធិ៍សាត់)៖ សមត្ថកិច្ច​ខេត្តពោធិ៍សាត់ ឲ្យ​បានដឹងថា គ្រូពេទ្យ​គ្មាន​បទពិសោធន៍​ច្បាស់លាស់​នេះ​មានឈ្មោះ វ៉ាន់ ចាន់​ជូ ភេទ​ប្រុស អាយុ៥២ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ហេ​ណាន ប្រទេស​ចិន ចេះ​និយាយ​ភាសារ​ខ្មែរ​បន្តិចបន្តួច បានមក​បើក​គ្លីនិក​ព្យាបាល​អ្នកជំងឺ នៅក្នុង​ក្រុង​ពោធិ៍សាត់ នៅ​ចំណុច​ផ្ទះល្វែង​ទល់មុខ​សណ្ឋាគារ KM ប្រមាណ​ពី៤ ទៅ៥ឆ្នាំ​កន្លងទៅ តែ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​នោះទេ។

គ្រូពេទ្យ​ស្ទើរភ្លើង​ជា​ជន​ជាតិចិន​ម្នាក់ ដែល​ធ្លាប់​បើក​គ្លីនិក គ្មាន​ច្បាប់​អនុញ្ញាត នៅក្នុង​ក្រុង​ពោធិ៍សាត់ ហើយ​បាន​វះកាត់ ស្ត្រី​ម្នាក់​ស្លាប់ កាលពី​ឆ្នាំ២០១៥ ឥឡូវនេះ បាន​វេច​បង្វេច​បាយ គេចខ្លួន​មក​បន្ត​បើក​គ្លីនិក​គ្មាន​ច្បាប់ អនុញ្ញាត​មួយទៀត​ដាក់ឈ្មោះថា «មន្ទីរ​សម្រាក​ព្យាបាល ក្រុង​ស្ទឹងសែន» ក្នុង​ខេត្តកំពង់ធំ​វិញ​ម្តង។

សមត្ថកិច្ច​បាន​បន្តថា កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ គ្រូពេទ្យ​ចិន​នោះ បាន​វះកាត់​ដៃ​ស្បូន​ស្ត្រី​រងគ្រោះ​ឈ្មោះ ស៊ឹង ចាន់​ធឿន អាយុ៣២ឆ្នាំ មានកូន​ស្រី៤នាក់ រស់នៅ​ភូមិ​សាន្ត​ស ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ បណ្តាល​ឲ្យ​ស្លាប់​រួច​រត់គេចខ្លួន​បាត់ទៅ។ ស្រាប់​នៅពេលនេះ ទើបតែ​ឮដំណឹង​ថា បានគេច​ខ្លួន​មក​បន្ត​បើ​គ្លីនិក​គ្មាន​ច្បាប់​អនុញ្ញាត​មួយទៀត​ឈ្មោះ «មន្ទីរ​សម្រាក​ព្យាបាល ក្រុង​ស្ទឹងសែន» ក្នុង​ខេត្តកំពង់ធំ​ទៅវិញ។

លោក ទី ធី​រ៉ាវុធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា គ្រូ​ពេ​ទ្រ​ចិន វ៉ាន់ ចាន់​ជូ មិនទាន់មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ សម្រាប់​បើក​គ្លីនិក​នៅឡើយ​ទេ។ លោក ទី ធី​រ៉ាវុធ បាន​បញ្ជាក់ថា «ច្បាប់​របស់​ពេទ្យ​ចិន​មួយ​នេះ កំពុង​រត់​ច្បាប់​ទៅដល់​ក្រសួង សុខាភិបាល​ហើយ»

សម្រាប់​លោកគ្រូ​ពេទ្យ​ជនជាតិ​ចិន​រូបនេះ នៅ​ល្ងាច​ថ្ងៃទី១៦ ខែកុម្ភៈ​ថា លោក​ពិតជា​អ្នក​វះ​ដៃ​ស្បូន ស្ត្រី​ម្នាក់​ស្លាប់ នៅ​ខេត្តពោធិ៍សាត់ ពិតប្រាកដ​មែន កាលពី​អំឡុង​ឆ្នាំ២០១។ កាលណោះ​លោក​បានគេច​ខ្លួន តែ​រឿងនេះ​មាន សំណង​ដោះស្រាយ​ដល់​ជនរងគ្រោះ​ចប់​អស់ហើយ។ រីឯ​ច្បាប់​បើក​គ្លីនិក​នៅ​កំពង់ធំ​វិញ​លោក វ៉ាន់ ចាន់​ជូ ថា បាន​ចំណាយលុយ ច្រើន​ឲ្យ​ទៅ​លោក ទី ធី​រ៉ាវុធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត រត់ការ​ច្បាប់ ហើយ​មិនដឹងថា​មិនទាន់បាន​នៅឡើយ​ទេ៕

fn-2017-02-17-11-09-34-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya