ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្លាប់៤នាក់ និង​របួស១៤នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧

ស្លាប់៤នាក់ និង​របួស១៤នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧

(ភ្នំពេញ)៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន១១លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៤នាក់ របួសធ្ងន់៨នាក់ និង​របួសស្រាល៦នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍១១លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន១០គ្រឿង រថយន្ដ​ធុន​តូច​ចំនួន៤គ្រឿង ថ​យន្ត​ធុន​ធំ៨គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ កើតមាន​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន៦លើក, មិន​គោរព​សិទ្ធ៣លើក, ស្រវឹង១លើក, និង​កត្តា​យានយន្ដ១លើក។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពី​ថ្ងៃទី០១ រហូតដល់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ចំនួន១៤៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៧៦នាក់ របួសធ្ងន់​ចំនួន១៣៥នាក់ និង​រងរបួស​ស្រាល​ចំនួន៧១នាក់៕

16730118_1829182867355870_8391614596856784465_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya