ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​ស៊ូ​ដ​ហ្គា​មេន​តវ៉ា​សុំ​ការអន្តរាគមន៍​ពី​ឯកឧត្តម​ហ៊ុន​ម៉ា​នី នៅ​សាលាខេត្ត​កំពង់ស្ពឺ

កម្មករ​រោងចក្រ​ស៊ូ​ដ​ហ្គា​មេន​តវ៉ា​សុំ​ការអន្តរាគមន៍​ពី​ឯកឧត្តម​ហ៊ុន​ម៉ា​នី នៅ​សាលាខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ៖ មាន​ក្រុមកម្មករ​កម្មការិនីចំនួន១០០នាក់​បានមក​ប្រជុំគ្នានៅមុខ​សាលាខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០១៧ដើម្បី​សុំ​ដោះស្រាយ​បើកប្រាក់​ខែពួកគាត់​ដែល​ខាង​រោងចក្រ​ជំពាក់តាំងពី​ខែមករា​មក​ម្លេះ។នារី​តំណាង​កម្មករ​ម្នាក់​ឈ្មោះ​ស៊ីមស្រីមុំ​អាយុ២៤ឆ្នាំ​បានឱ្យដឹងថា​រោង​ចក្រ​កាត់ដេរ​យីហោ​ស៊ូ​ដ​ហ្គា​មេនដែលមាន​ទីតាំងនៅ​ភូមិ​សំណង់សង្កាត់រ​ការ​ធំ​ក្រុង​ច្បារមន​ខេត្ត​កំ​ពង់​ស្ពឺកន្លងមក​មិនបាន​បើក​លុយ​ឱ្យ​ពួកគាត់​ជាង​ពីរ​ខែ​មកហើយ។

ប្រភព​ដដែល​បាន​បន្តថា​រឿង​ដែលពួកគាត់​បាននាំគ្នា​មក​មុខ​សាលាខេត្ត​នេះ​គឺ​ចង់​សុំឱ្យ​ឯក​ឩ​ត្ត​ម​ហ៊ុនម៉ា​នី​អ្នកតំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺជួយ​អន្តរាគមន៍​ដោះស្រាយ​ដែលក្រុមហ៊ុន​ខាងលើ​បាន​ជំពាក់​លុយប្រាក់ខែ​មិន​ព្រម​បើក​ឱ្យ​ពួកគាត់​ដើម្បី​យកមក​ដោះស្រាយ​ជីវភាព​របស់​ពួកគាត់​ប្រចាំថ្ងៃ។តែ​ខាង​សាលា​ខេត្ត​ឱ្យ​ពួកគាត់​ទៅ​ដោះ​ស្រាយ​ជាមួយ​ឧកញ៉ា​អ៊ុន​យុ​ទ្ធី​នៅផ្ទះ​ភូមិ​បូរី​កម្មករ​សង្កាត់​រកា​រ​ធំ​ក្រុង​ច្បារមន។ហើយ​កន្លងមក​រោងចក្រនេះ​ចិន​បាន​ជួល​ពី​ឩ​ក​ញ៉ា​អ៊ុន​យុ​ទ្ធីដល់​នាំគ្នា​ទៅ​គាត់​មិន​នៅផ្ទះ។ទើប​កម្មករ​ទាំងអស់​ម​ក​ជួបជុំគ្នា​នៅមុខ​រោងចក្រ​វិញ​នៅវេលា​ម៉ោង១០ព្រឹក​មិញ ដោយ​មិនទាន់បាន​ដោះស្រាយ​អ្វី​ទាំងអស់ ៕ ដោយ៖អានសឿន16735722_1770107039974935_292954638_o 16776111_1770106953308277_1429049778_o 16776121_1770107136641592_591904300_o 16776946_1770107076641598_1077871399_o 16777114_1770106989974940_1772638134_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya