ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ស្រី​ស្អាត កើតរោគ​សរសៃប្រសាទ​ប្រមូល​សម្លៀកបំពាក់​ដុតចោល

ស្រី​ស្អាត កើតរោគ​សរសៃប្រសាទ​ប្រមូល​សម្លៀកបំពាក់​ដុតចោល

ភ្នំពេញ៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨និង៣០នាទី​ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ វីឡា​ស្តុកស្តម្ភ​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

កុំថាឡើយ​តែ​អ្នកក្រ​មាន​វណ្ណៈ​តូច​ទាប​រក​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់បាន ដែល​អាច​ឲ្យ​ពួកគេ​លំបាក​ចិត្តច្រើន​ឈានទៅ​មាន​ជំងឺសរសៃប្រសាទ​ព្យាបាល​មិនជា​នោះ សូម្បី​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់នេះ ដែល​គេ​ស្គាល់​ថា ជា​អាណិកជន​ខ្មែរ​មកពី​អាមេរិក​មានគ្រួសារ មាន​ទ្រព្យធន​ស្តុក​ស្ត​ម មាន​ភូមិគ្រឹះ សណ្ឋាគារ រថយន្ត​យន្ត​ទំនើប និង​មាន​លុយ​ចាយ​មិន​អស់​ក៏​មិនអាច​ទិញ​ជំងឺសរសៃប្រសាទ​មិន​ឲ្យ​បៀតបៀន​កាយ​បានឡើយ ។ ទីបំផុត​នារី​ដ៏​ស្រស់​ផូរផង់​មាន​ឈាមជ័រ​ជា​អ្នកមាន​ទ្រព្យ​ស្តុក​មាន​វ័យ ២១ឆ្នាំ​រូបនេះ​ហាក់​មាន​វិ​ប្ប​ដិ​សេរី ក្នុង​ជីវិត ខណៈ​នាង​មាន​រោគ​សរសៃប្រសាទ​ប្រចាំកាយ មើល​ពុំជា​បាន​ប្រមូល​ខោអាវ សំរាម​មក​គរ​ដុតចោល​មុខផ្ទះ​របស់ខ្លួន​ចេញ​ផ្សែង​យ៉ាង​ឃ្មួលខ្មាញ់​បង្ក​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច​និង​ក្រុម​ពន្លត់អគ្គីភ័យ នាំគ្នា​ចេញទៅ​ជួយ​ពន្លត់ភ្លើង​ទាំង​ព្រឹក ។

នារី​ដែលមាន​សតិ​មិន​ប្រក្រតី មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ឡើយ គ្រាន់តែ​ដឹងថា​នាង​មាន​អាយុ២១ឆ្នាំ ជា​អាណិកជន​ខ្មែរ ទើប​វិល​មកពី​អាមេរិក រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​តែម្នាក់ឯង បាន​បង្ក​ការភ្ញាក់ផ្អើល​បែបនេះ ខណៈដែល​ក្រុមគ្រួសារ​របស់គាត់ មិនមាន​វត្តមាន​ស្នាក់នៅ​ជាមួយ​ដោយ​រវល់​តែ​រស់នៅ​សហរដ្ឋអាមេរិក ។

នារី​វ័យក្មេង​រូបនេះ​មាន​ជំងឺ សរសៃប្រសាទ​ប្រចាំកាយ​ច្រើន​ខែ​មកហើយ ទោះជា​ក្រុមគ្រួសារ ជា​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​នាំទៅ​ព្យាបាល ជំងឺ​ក្នុងប្រទេស​និង ក្រៅប្រទេស​ច្រើនលើកច្រើនសា​យ៉ាងណាក៏ដោយ​ឃើញថា ពុំជា​សះស្បើយ​ឡើយ។ក្នុង​មួយរយៈ​នេះ ស្រប​ពេលដែល​ក្រុមគ្រួសារ ពុំបាន​រស់នៅ​ជាមួយ គេ​ឃើញ​នារី​រូបនេះ​តែង​ដើរហើរ​សេរី ស្លៀកពាក់​សង្ហា ជិះ​រថយន្ត​ឬ ដើរ​តាមផ្លូវ ចូល​ហាងធំៗចាយលុយ​ដូច​ចាយ​ក្រដាស  និង​ចូល​តាម​ប៉ុស្តិ៍នគរបាល​ហាក់ដូច​ជំទាវ​ធ្វើ​ឲ្យ​ម​ន្រី្ត​នគរបាល​ខ្លះ​មិន​ហ៊ាន​មើលមុខ និង​បើ​មើល​មួយ​ភ្លែត​ដូច​តួកុន​អ៊ីចឹង។  សម្រាប់​អ្នក​ដែល​ស្គាល់ និង​ដឹង​អត្ត​ច​រឹត​របស់​នាង​នោះ​ពុំមាន​បញ្ហា​ចោទ​ទេ តែបើ​អ្នក​មិន​ស្គាល់​វិញ​ច្បាស់​ជា​មិន​ហ៊ាន​ក្អក​ឡើយ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ទៀតថា មានពេលខ្លះ​នាង​បើករថយន្ត​ទំនើប​យកទៅ ទុកចោល​តាមផ្លូវ ចុះ​ដើរ​ធ្វើ​ព្រងើយ រហូត​ក្រុមគ្រួសារ​ភ័យខ្លាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​នាង​បើកបរ ក៏​នាំគ្នា​លួច​បន្ធូរ​កង់​រថយន្ត​ក៏មានដែរ  ។ លុះ​មកដល់​ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទំនងជា​ជំងឺ​នាង​រើ​កាន់តែខ្លាំង​ឡើង នាង​បាន​ដើ​ប្រមូល​សម្លៀកបំពាក់ស្អាតៗ យកមក​ដុតចោល​ជាមួយ​សំរាម​នៅមុខ​ភូមិ​គ្រិះ​ក្បែរ​រថយន្ត​និង​ស្រែក​ឡូឡា​ព្រមទាំង​និយាយ​សើច​តែម្នាក់ឯង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញទៅ​អន្តរាគមន៍​ទាំង​ព្រឹក ៕

2f222320-d2e1-4f9c-9216-9c9693c83e57 3abdfd6d-53ed-41dc-9170-df148cb314fa 32664c20-520f-4ac3-931c-a96fd7a648e8 a8aa30bd-10f9-4a15-92a3-9adbf6800742 c3c35d32-7901-4776-821d-1678e756216c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya