ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ស៊ីដាច់​លុយ​ក្រុមហ៊ុន​រាប់ពាន់​ដុល្លារ និង​ម៉ូតូ១គ្រឿង

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​ស៊ីដាច់​លុយ​ក្រុមហ៊ុន​រាប់ពាន់​ដុល្លារ និង​ម៉ូតូ១គ្រឿង

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​ក្រុមហ៊ុន(ហៀ​ល អាត) នៅផ្ទះ​លេខ​១៩CEO ផ្លូវ​លេខ២៤២ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​ប្រាក់ សំ​ពិសិដ្ឋ ភេទ​ប្រុស អាយុ៤៤ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន(ហៀ​ល អាត)ស្នាក់​នៅផ្ទះ​លេខ​៥E2z ផ្លូវ​លេខ១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​សូ​រា ច័ន្ទ​រិ​ទ្ធ ភេទ​ប្រុស​អាយុ៣៧ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ក្រុមហ៊ុន​កើតហេតុ បាត់​បង់លុយ​ចំនួន(៤៦៦៥)ដុល្លារ​និង​ម៉ូតូ១គ្រឿង។

ជនរងគ្រោះ​បាន​ឲ្យ​ម៉ូតូ​ទៅ​ជនសង្ស័យ​ខ្ចី​ដើម្បី​ជិះ​បម្រើ​ការងារ​ក្រុមហ៊ុន ក្រោយមក​ជនសង្ស័យ​បាន​ដើរ​ប្រមូល​លុយ តែ​មិន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះទេ ដោយ​យកលុយ​នោះ​ទៅ​ដោះស្រាយ​បញ្ហា​គ្រួសារ ។ ចំណែកឯ​ម៉ូតូ​បាន​យកទៅ​ប​ញ្ជាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​រួច​រត់​គេចខ្លួនបាត់។ លុះ​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ នៅវេលា​ម៉ោង១១និង៣០នាទី​ព្រឹក ពេលនោះ​ជនសង្ស័យ​កំពុង​នៅមុខ​ក្រុមហ៊ុន (កន្លែងកើតហេតុ)ជនរងគ្រោះ​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ៕

IMG_5380

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya