ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ២នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ នៅវេលា​ម៉ោង៤និង៣៥នាទី​រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ​នី​តី​ជន២នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ​ចាន់ ស្រី​មាស ភេទ​ស្រី អាយុ១៣ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​មិន​ពិតប្រាកដ និង​ម្នាក់ទៀត​ឈ្មោះ សាធ ស្រី​ណែ​ត ភេទ​ស្រី អាយុ១២ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ។

វត្ថុតាង​ចាប់យក​មានៈ ក្រាម​ពណ៌​ស​ថ្លា​ចំនួន៤២កញ្ចប់​តូច (សង្ស័យ​ជា​គ្រឿងញៀន)។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ​នី​តី​ជន​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

16807037_1804422066550378_6835325214417926406_n 16807591_1804422079883710_3793194957399019680_n 16807791_1804422076550377_5565132512067323089_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya