ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ រត់​ម៉ូតូឌុប​នៅពេល​យប់​ហើយ​បាន​ជួប​និង​ក្រុមចោរ​មួយក្រុម ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សំរេច បង្ក​ការភ្ញាក់ផ្អើល

បុរស​ម្នាក់ រត់​ម៉ូតូឌុប​នៅពេល​យប់​ហើយ​បាន​ជួប​និង​ក្រុមចោរ​មួយក្រុម ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សំរេច បង្ក​ការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២និង១០បាទី​យប់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ខាងកើត​ស្តុ​បណត​ប្រ៊ី​ជ​ប្រមាណ​ជា១០០មែត្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​មានឈ្មោះ សុខ គឹម សៀង ភេទ​ប្រុស​អាយុ ២៣ឆ្នាំ មុខរបរ ជាងភ្លើង​និ​ត​ឆ្លៀត​រត់​ម៉ូតូ ស្នាក់នៅ​ម្ដុំ​វត្ត​អង្គ​តា​មិញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត ភូមិ​ព្រៃវែង ឃុំ​ទ្រា ស្រុក​បារាយ៍ ខេត្តកំពង់ធំ។ ហើយ​ម៉ូតូ​ដែល​ក្រុមចោរ​កាប់​ប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ២០១៣ព​ណ័​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ 6394។

មុនពេល​កើតហេតុ​រូបគាត់​ទើបតែ​ឌុប​ម៉ូយ​មកពី​ផ្លូវ​សេះស ហើយ​ក្រោយមក​រូបគាត់​បាន​ជិះ​តាមផ្លូវ២០០៤វិញ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំនុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា៤នាក់​ជិះ​ម៉ូតូ២គ្រឿង១គ្រឿង​ម៉ាក​ស៊ុយ​ស៊ី​គី​និ​ច​និង១គ្រឿង​ទៀត​ម៉ាក​Zoomer x មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​កាប់​គាត់​ពីក្រោយ​ចំ​ស្មា​ខាងស្ដាំ​បណ្ដាលអោយ​គាត់​ដួល​ម៉ូតូ​ហើយ​ភ្លាមនោះ​ជនសង្ស័យ​បាន​ប្រុង​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​តែ​ពេលនោះ ជនរងគ្រោះ​បាន​ស្រែកហៅ​អោយ​អ្នករត់​ម៉ូតូ​រឺ​មក​កង់​បី​ដែល​នៅ​ម្ដុំ​នោះ​អោយជួយ​ជនរងគ្រោះ​ហើយ​ពេលនោះ​ជនសង្ស័យ​ឃើញ​គេ​រត់​មកជួយ​ជនរងគ្រោះ​ក៏​ភ័យ​ហើយ​បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់អស់៕

IMG_1462 IMG_1463

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya