ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆបោក

ប៉េអឹម​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆបោក

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ឆបោក យ៉ាង​ល្បី​កក្រើក​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​តាមរយៈ​ការលក់​សំបុត្រ​យន្តហោះ​ក្លែងក្លាយ​ទៅ​ឲ្យ​អតិថិជន​រាប់រយ​អ្នក ។

តាម​ការស៊ើបអង្កេត​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​មានឈ្មោះ រស់ សុ​ភី​រ័ត្ន ហៅ​ស្រី រ័ត្ន ជា​ម្ចាស់​ក្រុមហ៊ុន ស្រី រ័ត្ន អន្តរជាតិ​ទេសចរណ៍ ដែលមាន​ពីរ​ទីតាំង ទីតាំង​ទី១ ស្ថិតនៅ​អគារ​លេខ៦២-៦៤E០ ផ្លូវ​មុនី​វង្ស សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ទី​តាំងទី២ ស្ថិតនៅ​ផ្ទះ​លេខ១១៧E0 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ជា​យូរ​ឆ្នាំ​មកហើយ តែ​នៅក្នុង​អំឡុង​ឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុន​របស់ខ្លួន​បាន​ជួប​បញ្ហា​ដោយ​បុគ្គលិក​លួច​លក់​សំបុត្រ​យន្តហោះ​ក្លែងក្លាយ​ដល់​អតិថិជន ហើយ​សំបុត្រ​យន្តហោះ​នោះ​ធ្វើដំណើរ​មិនបាន អតិថិជន​ក៏​មក​ទាមទារ​យកប្រាក់​វិញ ក្នុងនោះ​អតិថិជន​ខ្លះ​បាន​ដោះស្រាយ​រួចហើយ និង​ខ្លះទៀត​មិនទាន់បាន​ដោះស្រាយ ទើប​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលា​ម៉ោង២០:៣០នាទី​យប់ រូប​ខ្លួន​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​តែម្តង ។

រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រស់ សុ​ភី​រ័ត្ន ហៅ​ស្រី រ័ត្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែល​រង​នៅ​អំពើរ​បោកប្រាស់​នេះ​រហូតដល់ ៩២នាក់ ដែល​ខាតបង់​ប្រាក់​សរុប​ចំនួន ២៤,៧៩២៣ ដុល្លា (ម្ភៃ​បួន​ម៉ឺន​ប្រាំ​ពីរពាន់​ប្រាំបួន​រយ​ម្ភៃ​បី ដុល្លា​សហរដ្ឋអាមេរិក ) ។
បើទោះបីជា​ជនសង្ស័យ ពុំ​ព្រម​សារភាពថា​អំពើរ​បោកប្រាស់​នេះ ជា​ទង្វើរ​របស់ខ្លួន​ក៏ដោយ​ក៏​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​មិន​ឲ្យ​ជនសង្ស័យ​គេច​ផុតពី​សំណាញ់​ច្បាប់​បាន​ដែល ។ ក្រោយពេល​ជនសង្ស័យ​បញ្ជូន​ដល់​តុលាការ​ប្រជាពលរដ្ឋ​រាប់សិប​អ្នក បាន​តាម​ទៅ​មើល​ដល់​តុលាការ និង​សំដែង​ការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ៕16711473_1830487370558753_7548855001585922128_n 16730362_1830487353892088_3522962664175970961_n 16807094_1830487360558754_8897552750403871620_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya