ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់ លើកគ្នា​ទៅ​ព័ទ្ធ​ផ្ទះ​មេ​តុងទីន​នៅ​អូរ​ដឹ​ម

ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់ លើកគ្នា​ទៅ​ព័ទ្ធ​ផ្ទះ​មេ​តុងទីន​នៅ​អូរ​ដឹ​ម

ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤ និង២០នាទី​រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់​បាន​លើកគ្នា​ទៅ​ព័ទ្ធ​ផ្ទះមួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នក​លើកគ្នា​មកនេះ​គឺ​សុទ្ធតែជា​កូន​តុងទីន​ដែល​ត្រូវ​មេ​តុងទីន​វេច​លុយរ​ត់ទៅ​បាត់ ។

មេ​តុងទីន​ដែល​វេច​លុយ​រត់​នេះ​មាន​ប្តី​ឈ្មោះ ខុម ប្រពន្ធ​ឈ្មោះ ឃិន ស្រី​ឡូត មានមុខ​របរ​លក់​គ្រឿងទេស គ្រឿងអគ្គិសនី អង្ករ ព្រមទាំង​លក់​ទូរស័ព្ទដៃ​ផងដែរ ។

អ្នក​ដែល​នាំគ្នា​មកនេះ​ភាគច្រើន​ជា​អ្នកលេង​តុងទីន​ក្បាល៥០ដុល្លារ​ដែល​ត្រូវ​ដេញ​រៀងរាល់ខែរ​នៅ​យប់​ថ្ងៃទី១០ ឬ​យប់​ថ្ងៃទី១១ តែ​ស្រាប់​បាត់​មេ​តុងទីន​បាត់ ក៏​នាំគ្នា​លើកគ្នា​មក​ផ្ទះ​មេ​តុងទីន​តែម្តង តែ​ពេលមកដល់​មេ​តុងទីន​ទាំង​ប្តី​ទាំង​ប្រពន្ធ​បាន​ប្រមូល​អីវ៉ាន់ថ្លៃៗ និង​វេច​លុយ​រត់គេចខ្លួន​បាត់ទៅហើយ ដែល​លុយ​តុងទីន​ដែល​វេច​រត់​នោះ​ប្រមាណ​ជា១០ម៉ឺន​ដុល្លារ​ឯណោះ ។

ផ្ទះ​នេះ​ជា​ផ្ទះ​មេ​តុងទីន​នោះ​ជួល​សម្រាប់​លក់ដូរ​ប៉ុណ្ណោះ ហើយក៏​មិនដឹងថា​ផ្ទះ​ពិតប្រាកដ​នៅទីណា​ដែរ គ្រាន់តែ​ដឹងថា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​ប៉ុណ្ណោះ ។ ហើយ​លុយ​ដែល​វេច​រត់​ទៅនោះ​មិនមែន​តែ១០ម៉ឺន​ដុល្លារ​ទេ ព្រោះ​មេ​តុងទីន២នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ចងការ​ប្រាក់​គេ​ជាច្រើន​ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​ទិញ​អីវ៉ាន់​រកស៊ី គិត​សរុបទៅ​ទាំង​លុយ​តុងទីន និង​លុយ​ដែល​ចងការ​គេ​យកមក​រកស៊ី​ប្រហែល​ជាជាង២០ម៉ឺន​ដុល្លារ​ឯណោះ តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​វេច​រត់​បែបនេះ​ទៅវិញ ៕

7e23b1cd-3282-4e79-a11d-fe3a6484aa44 27e70087-7efd-486d-a835-2a5d5159852a cf2e3c53-cef0-452f-956c-bb22a2c2c491 e2d8d981-c9a6-4b7f-968d-8e6d2aa9bb63

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya