ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ខ្យល់គរ ពេល​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ស្លាប់

បុរស​ម្នាក់​ខ្យល់គរ ពេល​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ស្លាប់

ខេត្តកណ្តាល៖ កាលពី​វេលា​ម៉ោង១០និង៣៥នាទី​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ២៩-៣០ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ។

ជនរងគ្រោះ​ឈ្មោះ  ភី គៀន ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្ដូង ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO-1358 ។

នៅ​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តតាកែវ ខណៈ​បើក​ដល់​ចំណុចកើតហេតុ​ក៏​ដួល​បោក​ទៅលើ​ផ្លូវ​ដោយ​មិនដឹង​មូលហេតុ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ តែ​ជា​អ​កុល​ស​ពេលទៅដល់​ពាក់​កណ្តាលផ្លូវ​ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ៕

kadal-2 kadal-3 kadal-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya