ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ម៉ែអើយ ប៉ា​អើយ កូន​ប្រឡង​ជាប់​ហើយ​ខាង​កាប់​ចាក់​គ្នា

ម៉ែអើយ ប៉ា​អើយ កូន​ប្រឡង​ជាប់​ហើយ​ខាង​កាប់​ចាក់​គ្នា

កំពង់ឆ្នាំង ៖ ហេតុការណ៍​សិស្សសាលា​ដេញ​វាយ​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សិស្សសាលា២ក្រុម​នៅ​វិទ្យាល័យ​ស​ហ៊ុនសែន​បរិបូរណ៍ បាន​ឌឺដង​ដាក់គ្នា រហូតដល់​ដេញ​វាយ​គ្នា​ពេញទី​ធ្លា​សាលា ហើយ​ត្រូវ​សមត្ថកិច្ច​ដែល​នៅ​ទីនោះ​ជួយ​អន្តរាគមន៍​និង ឃាត់ខ្លួន​សិស្ស​ទំនើង​ទាំងនេះ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ នៅ​វិទ្យាល័យ​ហ៊ុនសែន​បរិបូរណ៍ ស្ថិតនៅ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រុម​សិស្សសាលា ដែល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ១. ឈ្មោះ នៅ គង្គា ភេទ​ប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ​ជួប​វ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ សិស្ស​ទាំងពីរ​នាក់​នេះ រស់នៅ​ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូរណ៍ ៣.ឈ្មោះ គន គា​រ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ​នាង ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ១៦ឆ្នាំ និង ៥.ឈ្មោះ​ជា ស៊ីម៉ាក់ ភេទ​ប្រុស អាយុ១៧ឆ្នាំ សិស្ស​ទាំង៣ខាងក្រោម​នេះ រស់នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ដែល​បម្រើអោយ​សកម្មភាព​នៃ​ការ​វាយតប់​គ្នា​នេះ មាន កាំបិត ខ្សែក្រវ៉ាត់ ដាវ មួយចំនួន​ផងដែរ ។ នៅ​មុនពេល​កើតហេតុ សិស្សសាលា​ទាំងពីរ​ក្រុម​នេះ​បាន​ឌឺដង​សំដី​ដាក់គ្នា​ទៅវិញទៅមក មួយសន្ទុះ​ក្រោយមក​ក៍​ស្រាប់តែ​យក​ខ្សែក្រវ៉ាត់ និង​ខ្លះទៀត​មានកាំបិត​ដេញ​វាយ​កាប់​ចាក់​គ្នា​ពេញទី​ធ្លា​សាលា​តែម្តង បង្កអោយមាន​ការភ្ញាក់ផ្អើល ភ្លាមៗនោះ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​ចុះទៅ​អន្តរាគមន៍​រារាំង​កុំអោយ​សិស្សសាលា​ទាំងពី​ក្រុម​នេះ​វាយតប់​គ្នា និង បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ ៕se-1-20 se-2-19 se-4-10-563x1024 se-5-7

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya