ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពត ៤នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកំពត ៤នាក់ ករណី​គ្រឿងញៀន

(កំពត)៖ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំង​នគរបាល​ស្រុក​ដងទង់ ខេត្តកំពត​ក្រោម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ចាប់​ជន​គ្រឿងញៀន៤នាក់ ក្នុងនោះ​ព្រះសង្ឃ៣អង្គ នៅ​ចំណុច​វត្ត​ថៅ​កុង ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ខ្ជាយ​ខាងជើង។

ជន​គ្រឿងញៀន ដែល​ចាប់ខ្លួនបាន​នេះ​ទី១៖  ឈ្មោះ ច្រឹ​ត វី អាយុ៣១ឆ្នាំ នៅ​ភូមិ​ព្រៃ​កែស ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច, ទី២៖ឈ្មោះ ញេ​វ ពិ​ទូ (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា, ទី៣៖ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម១៨វស្សា និង៤៖ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា ក្នុងនោះ​ជំនាញ ដកហូត​បាន​ថ្នាំញៀន​ចំនួន៥កញ្ចប់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៤នាក់ កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី៕

fn-2017-02-15-15-55-15-0 fn-2017-02-15-15-55-18-0 fn-2017-02-15-15-55-20-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya