ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រកឃើញ​សព​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ចុះ​ងូតទឹក​សមុទ្រ ហើយ​បាន​បាត់​ខ្លួន​នោះ

រកឃើញ​សព​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ចុះ​ងូតទឹក​សមុទ្រ ហើយ​បាន​បាត់​ខ្លួន​នោះ

(ព្រះសីហនុ)៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​រកឃើញ នៅ​ចំណុច​ពយ​យាយ​ម៉ៅ នៅវេលា​ម៉ោង១រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទីកន្លែង​ដែល​បាត់​ខ្លួន។ បើតាម​លោកស្នងការ តាម​ការពិនិត្យ​របស់​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ ឲ្យ​ឃើញថា សាកសព​នេះ​ពិតជា​លង់ទឹក​សមុទ្រ​ពិតប្រាកដ​មែន។

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​ចុះ​ងូតទឹក​សមុទ្រ ហើយ​បាន​បាត់​ខ្លួន​មិនដឹង​មូលហេតុ តាំងពី​វេលា​ម៉ោង១៥៖២០នាទី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ពយ​យាយ​ម៉ៅ ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុង-ខេត្ត​ព្រះសីហនុ​នោះ រហូតមកដល់​រសៀល​ថ្ងៃនេះ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​រកឃើញ​ហើយ។

ជនរងគ្រោះ​មានឈ្មោះ ROBERT AISHA.IFE ភេទ​ស្រី អាយុ៣៣ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​GBR ៥៣០៤៨១៨០៧ViSA លេខ​TI១២១៦៣៣១។ ស្ត្រី​រងគ្រោះ បាន​ចូលមក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផុតកំណត់​ថ្ងៃទី០៥ ខែ​មិនា ឆ្នាំ២០១៧ ហើយ​ស្នាក់នៅ​ផ្ទះសំណាក់​ឌឺ​លុច ទើបបាន២ថ្ងៃ ប៉ុណ្ណោះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧៕

fn-2017-02-15-12-48-48-0 fn-2017-02-15-12-48-48-2 fn-2017-02-15-12-48-48-3 fn-2017-02-15-16-06-06-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya