ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ទណ្ឌិត អាំង មាលតី នឹងត្រូវ​ដោះលែង នៅ​ថ្ងៃស្អែក​នេះ

ទណ្ឌិត អាំង មាលតី នឹងត្រូវ​ដោះលែង នៅ​ថ្ងៃស្អែក​នេះ

(កណ្ដាល)៖ នៅ​រសៀល​ថ្ងៃទី១៥ ខែ​កុ​ម្ភះ ឆ្នាំ២០១៧នេះ​ថា ករណី​ទណ្ឌិត​ឈ្មោះ អាំង មាលតី ដែល​ត្រូវបាន​សាលក្រម​ធ្វើការ​ផ្ដន្ទាទោស​រយៈពេល៣ឆ្នាំ តែ​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ២ឆ្នាំ សល់១ឆ្នាំ​ព្យួរ ហើយ​ក្រោយមក​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ធ្វើការ​បន្ធូរ​បន្ថយទោស​ចំនួន៦ខែ​នោះ បើ​គិតពី​ថ្ងៃ​ឃុំខ្លួន​មកដល់​ថ្ងៃនេះ គាត់​នឹងត្រូវ​រួច​ទោស​នៅ​ថ្ងៃស្អែក។ លោក​ព្រះរាជអាជ្ញា​បាន​បន្ថែមថា បើ​ទណ្ឌិត អាំង មាលតី គ្មាន​ទោស​ផ្សេង​ទេ នៅ​ថ្ងៃស្អែក​នេះ លោក​នឹង​ចេញ​ដីកា​ដោះលែង​ទណ្ឌិត​អាំង មាលតី ចេញពី​ពន្ធនាគារ​ហើយ។

បើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃស្អែក​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​អនុរក្ស​ពន្ធនាគារ​ធ្វើការ​ដោះលែង ទណ្ឌិត អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​រូបគាត់​បាន​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​រួចរាល់​ជា​ស្ថាពរ ទៅតាម​អំណាច​សាលក្រម​របស់​ចៅក្រម​ជំនុំ​ជំ​រះ សាលាដំបូង​ខេត្តកណ្ដាល​រួចមក។

លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សំរេច ធ្វើការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ពីបទ​កា​កេង​យក​ផល​ប្រ​យោ​ជ​ន៏​ដោយ​ខុសច្បាប់​ប្រព្រឹត្ត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អំឡុង​ខែធ្នូ ឆ្នាំ២០១៤ តាម​មាត្រា៣២ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា៥៩៧ មាត្រា៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រោយមក​សំណុំរឿង​របស់លោក អាំង មាលតី ត្រូវបាន​ផ្ទេរ​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ចៅក្រម​បាន​បើក ធ្វើការ​ជំនុំ​ជំ​រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​សំរេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល៣ឆ្នាំ តែ​អនុវត្ត​នៅក្នុង​ពន្ធនាគារ២ឆ្នាំ ទោស​នៅសល់​ព្យួរ និង​ពិន័យ​ជា​ប្រាក់៥លាន​រៀល។លុះ​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ធ្វើការ​បន្ធូរ​បន្ថយទោស ចំនួន៦ខែ ដោយនៅ​អនុវត្ត​ទោស​តែ១៦ខែ​ប៉ុណ្ណោះ ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ គឺ​នៅសល់តែ១ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទណ្ឌិត អាំង មាលតី នឹង​ដល់​ថ្ងៃ​រួច​ទោស​ហើយ៕

fn-2017-02-15-15-08-42-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya