ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ពេញ បណ្តាល​ឲ្យ​បាក់​ស្ពាន​ស្ទឹង​កោះស្លា នៅ​ស្រុក​ឈូក បញ្ជា​ឲ្យ​តាម​ចាប់​ជនល្មើស

ឡាន​ដឹកឈើ​ពេញ បណ្តាល​ឲ្យ​បាក់​ស្ពាន​ស្ទឹង​កោះស្លា នៅ​ស្រុក​ឈូក បញ្ជា​ឲ្យ​តាម​ចាប់​ជនល្មើស

(កំពត)៖ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ចំណុច​ស្ពាន​ស្ទឹង​កោះស្លា ស្ថិត​ក្នុងភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត។ រថយន្ត​ដែល​ដឹកឈើ​ល្មើសច្បាប់ ដែល​បណ្តាល​ឲ្យ​បាក់​ស្ពាន​ខាងលើ ម៉ាក​ហ៊ីយ៉ានដាយ ចំណុះ៨តោណ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5745។ ឈើ​ល្មើស ប្រមាណ១៥ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ធ្ង​ង់ សុ​ក្រម និង​ឈើ​ម្រេញ។

តែ​ទោះជា​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពត​លោក ខាន់ សុផល បាន​ដឹកនាំ​កម្លាំង ចុះ​មកដល់​កន្លែង​ហេតុការណ៍ និង​បញ្ជា​ឲ្យ​ដឹកជញ្ជូន​ឈើ​ល្មើស​ទាំងអស់ និង​រក​វិធី​នាំយក​រថយន្ត​ល្មើស ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ហើយ​ស្រាវជ្រាវ​ស្វែងរក​ជនបង្ក​មក​ចាត់ការ​តាមច្បាប់ ខណ:ម្ចាស់​រថយន្ត​ដឹកឈើ បាន​រត់​គេចខ្លួនបាត់ ក្រោយ​ហេតុការណ៍​បាក់​ស្ពាន។ រថយន្ត​ដឹកឈើ​នេះ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ បានចេញ​តាម​ពីក្រោយ ហើយ​សហការ​ជាមួយ​កម្លាំង​នៅ​ខេត្តកំពត លុះ​ពេល​ចាប់បាន​នៅពេល​បើក​ឡើងលើ​ស្ពាន បណ្តាល​ឲ្យ​បាក់​តែម្តង៕

fn-2017-02-15-10-50-24-0 fn-2017-02-15-10-50-24-1 fn-2017-02-15-10-50-25-2 fn-2017-02-15-10-50-25-3 fn-2017-02-15-10-50-25-4 fn-2017-02-15-10-50-25-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya