ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កុំ​ចេះតែ​ហ៊ាន ម៉ោង១ និង៤០នាទី​យប់​ហើយ នៅតែ​រត់​ម៉ូតូឌុប ស្រាប់តែ…

កុំ​ចេះតែ​ហ៊ាន ម៉ោង១ និង៤០នាទី​យប់​ហើយ នៅតែ​រត់​ម៉ូតូឌុប ស្រាប់តែ…

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១ និង៤០នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស​អ្នករត់​ម៉ូតូ​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ R6 ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ស្រាប់តែ​ជនសង្ស័យ៣នាក់​ហៅ​ឲ្យ​ឌុប ហើយ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។

ជនរងគ្រោះ​ឈ្មោះ សួន វណ្ណ​ថន ហៅ​ពៅ ភេទ​ប្រុស អាយុ៤៤ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​ក្នុងភូមិ​ត្រ​ពាំ​ពោធិ៍ ឃុំ​ត្រពាំង​ពោធិ៍ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈ​គាត់​ជិះ​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០០៧ ឡើង​តែម២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1G-6119 តាម​បណ្ដោយ​ផ្លូវ R6 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ៣នាក់​នៅ​ឈរ​តាមផ្លូវ ហើយ​បាន​ហៅ​ម៉ូតូ​របស់គាត់​ឲ្យ​ឌុប​ពី​ចំណុចកើតហេតុ​ដល់​សួនច្បារ​ក្ដាន់​ពីរ ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម៣នាក់​បាន​សួរ​គាត់​ថា ត្រឹមហ្នឹង​ពូ​យក​ប៉ុន្មាន​ដែរ គាត់​ក៏បាន​ប្រាប់ថា ក្មួយ​ឲ្យ​ប៉ុន្មាន​ក៏​គាត់​យក​ដែរ ពេលនោះ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ជិត​គាត់​ហើយ​ប្រាប់ថា ២ពាន់​រៀល​យក​ដែរ​អី ស្រាប់តែ​គ្នា​គេ​ម្នាក់ទៀត​និយាយថា ដឹង​ទៅធ្វើ​អី​ផង ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ទះ​គាត់​មួយ​ដៃ​ចំ​សៀតផ្កា​ខាងស្ដាំ បណ្ដាល​ឲ្យ​គាត់​ដួល​ហើយ​វង្វេងវង្វាន់ ហើយ​គាត់​បាន​រត់​ផង​ស្រែក​ផង ថា ចោរៗ ទើប​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម៣នាក់​បាន​ជិះ​ម៉ូតូ​គាត់​ទៅ​បាត់ សល់​ពីរ​នាក់​ទៀត​បាន​រត់​ចូលក្នុង​ការដ្ឋាន​ចិន​ដើម្បី​គេចខ្លួន តែភ្លាមៗនោះ​គាត់​បាន​រត់​មករ​កស​ម​ត្ថ​កិច្ច​ដែល​បាន​យាម​នៅ​ការដ្ឋាន​ចិន​ក្បែរ​នោះ​ឲ្យ​ជួយ​តាមរក ។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា គាត់ និង​សមត្ថកិច្ច​ម្នាក់ បាន​ចូលទៅ​កន្លែង​សម្រាក​នៅក្នុង​ការដ្ឋាន​ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម៣នាក់​កំពុង​សំងំ​ពួន​ក្នុង​មុង សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​ប៉ុស្ដិ៍នគរបាល​ស្រះចក​ដើម្បី​ធ្វើការ​សួរនាំ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ឆន វុ​ធ ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ក្បែរ​នោះ មាន​ស្រុកកំណើត​ក្នុងភូមិ​រហាត់ទឹក ឃុំ​ស្វាយ ស្រុក​ស្វាយ ខេត្តបន្ទាយមានជ័យ ៕

2a4b5292-4ec9-4bd8-bae1-7e430e773a95 6a3f0c23-8b3c-47aa-9ca9-7eddaf16ae54 070274f2-a81e-4eef-a630-b997f51d8a0f b5673439-fed6-49c3-885b-8f9ceb216cdb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya