ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សាក​កម្លាំង​គ្នា នរណា​ខ្លាំង​ជាង បែរជា​ម្ចាស់​ភ័យ​ទុក​ឡាន​ចោល រត់​យករួចខ្លួន

សាក​កម្លាំង​គ្នា នរណា​ខ្លាំង​ជាង បែរជា​ម្ចាស់​ភ័យ​ទុក​ឡាន​ចោល រត់​យករួចខ្លួន

(ភ្នំពេញ)៖ ហេតុការណ៍​នេះ បានកើត​ឡើង​នា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ៥២៨ ក្នុង​សង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។ រថយន្ត Lexus570 មួយគ្រឿង បើក​ដោយ​បុរស​ម្នាក់ ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័​ត្រូវ​បុរស​ម្នាក់ទៀត បើករថយន្ត Camry ឆ្លាម បុក​និង​រុញ​ទៅ​ផ្ទប់​ជាប់​នឹង​ទីតាំង​អតីត ពេទ្យ​ឃឹម​រ៉ានី បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំងសងខាង តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ។

នៅ​ម៉ោង​ខាងលើ​គេ​បានឃើញ​រថយន្ត Lexus570 ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2Z-0006 បើក​ដោយ​យុវជន​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ៥២៨ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបែក​ជា​បួន ក៏មាន​រថយន្ត Camry ឆ្លាម​មួយគ្រឿង​ដែល​បើក​ដោយ​បុរស​ម្នាក់ បានមក​ដល់​ដែរ ធ្វើ​ឲ្យ​រថយន្ត Camry ឆ្លាម​នោះ​បើក​ទៅបុក Lexus 570 រួច​រុញ​ផ្ទប់​នឹង​អតីត​ពេទ្យ​ឃឹម​រ៉ានី ទើប​ទៅមុខ​លែងរួច បណ្តាល​ឲ្យ​ខូច​រថយន្ត​ទាំង២គ្រឿង តែ​មិនមាន​មនុស្ស​រងរបួស​នោះទេ ៕

fn-2017-02-15-06-19-12-0 fn-2017-02-15-06-19-12-1 fn-2017-02-15-06-19-13-3 fn-2017-02-15-06-19-13-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya