ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​ចោរឆក់​ខ្សែ ក

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៣នាក់ ករណី​ចោរឆក់​ខ្សែ ក

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧និង០០នាទី​យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុច​មុខ​សាកលវិទ្យាល័យ មេគង្គ ស្ថិត​តាម​បណ្ដោយ​ផ្លូវ២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ឃាត់ខ្លួន​បាន​ត្រង់ចំណុច​ខាងកើត​ឃ្លាំង​ដឹកជញ្ជូន​ហាក់​ម៉ៅ ប្រមាណ៥០មែត្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ២០០២ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​មានឈ្មោះ ហួន ជា ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ២២៩ សង្កាត់​ក្រាំ​ធ្នង់ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GB-7168 បើកបរ​តាមផ្លូវ២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​មុខ​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​រ៊ី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-5953 បាន​ជិះ​មកពី​ក្រោយ​ហើយ​វ៉ា​ពី​ខាងស្ដាំ និង​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ប្លា​ទីន​ដែល​ជនរងគ្រោះ​ពាក់​នៅ​នឹង​កមាន​ទម្ងន់២តម្លឹង​កន្លះ។

ជនសង្ស័យ​ខាងលើ មានឈ្មោះ ចន្ទ សុ​បញ្ញា ភេទ​ប្រុស អាយុ១៧ មុខរបរ​សិ​ក្ស​ថ្នាក់​ទី១០ សាលា​សាមគ្គី ស្នាក់នៅ​ផ្សារ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ក្នុងភូមិ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នកជិះ​កណ្ដាល រីឯ​ឈ្មោះ ណូ​ត ថា​ន់​ណា​ហ្វី អាយុ១៧ រៀន​នៅ​ថ្នាក់​ទី៥ សាលា​អូរ​បែកក្អម ស្នាក់នៅ​ផ្ទះជួល ភូមិ​ផ្សា​របឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​កាន់ចង្កូត និង​ឈ្មោះ ម៉ៅ រ៉ា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​នៅ​រៀន ឯ​ខេត្ត ស្នាក់​ម្ដុំ​បាក់​ទូក សង្កាត់​វាលវង់ ខណ្ឌ៧មករា មាន​ស្រុកកំណើត​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្ត​ត្បូងឃ្មុំ ជា​អ្នកជិះ​ពីក្រោយ និង​ជា​ជនដៃដល់​ផងដែរ។ ក្រោយពេល​កើតហេតុ​អ្នក​ទាំង​បីនាក់​ត្រូវបាន​កសាង​សំណុំរឿង និង​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕

53fa5487-778a-4776-a555-4d60fdcfc34d d8b76241-9de0-4e6d-bdcb-0bfce8e178f6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya