ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » កំពុងជន់លិចផ្លូវ​ម៉ៃដា និងស្ទះ​ផ្លូវ​តាំង​ពី​យប់​មិញរហូតដល់ ព្រឹកម៉ោង១០នេះ

កំពុងជន់លិចផ្លូវ​ម៉ៃដា និងស្ទះ​ផ្លូវ​តាំង​ពី​យប់​មិញរហូតដល់ ព្រឹកម៉ោង១០នេះ

នៅព្រឹកនេះ ទឹកភ្លៀងជន់លិច បង្កការស្ទះផ្លូវនៃកំណាត់ផ្លូវម៉ៃដា ដោយសារ​​​ទឹក​ភ្លៀង​​កាល​ពី​ល្ងាច​ និង​យប់​មិញ​ ​ស្ទើរ​តែ​លិច​ម៉ូតូ​នៅ​​​ កន្លែង​ខ្លះ​​តាំង​ពី​ល្ងាច​មិញ​រហូត​​ដល់​ព្រឹក​​នេះ។ ​ស្ថានភាព​ព្រឹក​នេះ​វិញ​ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​យប់​មិញ​ទៅ​ទៀត​​ព្រោះ​ថា​ ទឹក​ហាក់​មិន​​​ស្រក​សោះ​​ ពោល​គឺ​​ច្រើន​ដដែល​​​​ ខណៈ​ប្រព័ន្ធ​លូនៅ​​តាម​​កំណាត់​ផ្លូវ​នេះ​មិន​អាច​បញ្ចេញ​ទឹក​ដ៏​ច្រើន​បាន​ ទាន់​ពេល​វេលា​នោះ​ទេ។

នៅ​ព្រឹក​មិញ​នេះ​ដែរ​ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ ​មិន​ត្រឹម​តែ​ទឹក​លិច​ខ្លាំង​នោះ​ទេ​ ថែម​ទាំង​ស្ទះ​ចរាចរណ៍​នៅ​កន្លែង​ខ្លះ​ណែនណាន់​តាន់តាប់​ទៀត​ផង។​​​ ​តាម​ការ​សង្កេត​​ឃើញ​ថា​​ អ្នក​​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយ​ចំនួន​ធំ​ ជា​ពិសេស​អ្នក​ជិះ​ម៉ូតូ​ប្រភេទ​ Honda Cup ឬ​ Suzuki ​​​គឺ​​បរ​បណ្ដើរ​​​ជា​ច្រើន​គ្រឿង​ ព្រោះ​ថា​ម៉ាស៊ីន​មិន​អាច​ធន់​នឹង​ទឹក​​ដ៏​ច្រើន​បាន។

​នៅ​កន្លែង​ខ្លះ​នៃ​កំណាត់​ផ្លូវ​ដដែល​នេះ​ គឺ​ទឹក​ជិត​ដល់​កែប​ម៉ូតូ​តែ​ម្ដង។ ​​នៅ​តាម​​ស្តុប​សំខាន់​ៗ​ ដូច​ជា​​ស្តុប​សាលា​ North Bridge ​និង​ស្តុប​​​​វត្ត​អង់តាមិញ​​ (ក្បែរ​ស្ថានីយ​ចាក់សាំង​តេឡា​ថ្មី)​​ ​​​គឺ​ស្ទះ​ជា​ច្រើន​នាទី​ទើប​អ្នក​ដំណើរ​អាច​រំកិល​ខ្លួន​បាន​ ខណៈ​អ្នក​ខ្លះ​បាន​បរ​ម៉ូតូ​​ចូល​​​​ស្ថានីយ​ចាក់​សាំង​​ដើម្បី​បញ្ឆេះ​ ម៉ូតូ​ និង​រង់​ចាំ​ផ្លូវ​​ស្រឡះ។ ​ទោះ​ជា​យ៉ាង​ណា​ អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​មិន​បាន​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​ ពោល​គឺ​នៅ​​តែ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​គ្មាន​រលត់​ម៉ាស៊ីន​​​ទេ​​ តែ​​​គ្រាន់​តែ​រំកិល​​ទៅ​មុខ​បាន​​ដោយ​យឿត​ៗ​បំផុត។

​នៅ​លើ​កំណាត់​ផ្លូវ​ម៉ៃដា​នេះ​ គឺ​ចាប់​លិច​​​ត្រង់​ផ្លូវ​ចុះ​ពី​ផ្លូវ​​ ២៧១​ ​​(​​ណូគា​ KTH) ឬ​ស្តុប​អូរបែកក្អម​ ​រហូត​ដល់​​​​​​​ផ្លូវ​ដង​នង្គ័ល ​​​(ម្ដុំ​​អង្គភាព​ដឹក​ជញ្ជូន) ​​​ឡើង​ទៅ​​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី។ ចំណែក​ផ្លូវ​ហាណូយ​​វិញ​ ក៏​លិច​ និង​ស្ទះ​​ខ្លាំង​ណាស់​ដែរ៕

សូមទស្សនារូបភាពទាំងអស់គ្នា

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya